Tuesday, October 14, 2025
សិប្បកម្មសហគមន៍
Monday, October 13, 2025
ក្រុមភ្លេងពិណពាទ្យរតនបទុម
Thursday, October 2, 2025
ក្រុមសិប្បកម្មមួកត្នោត
ក្រុមភ្លេងរតនបទុម 09.06.2017
សិប្បកម្មមួកត្នោត | EVOV ORG 07
សិប្បកម្មមួកត្នោត | EVOV ORG 05
សិប្បកម្មមួកត្នោត | EVOV ORG 04
សិប្បកម្មមួកត្នោត | EVOV ORG 02
សិប្បកម្មមួកត្នោត | EVOV ORG 01
ពិណពាទ្យរតនបទុម | EVOV ORG 03
ពិណពាទ្យរតនបទុម | EVOV ORG 02
ពិណពាទ្យរតនបទុម | EVOV ORG
ពិណពាទ្យរតនបទុម | EVOV ORG 01
Monday, January 20, 2025
កម្រងរូបភាពព្រះពុទ្ធរូបប្រទានពរ វត្តមង្គលវ័ន
Wednesday, August 9, 2023
អាសាឡ្ហបូជា
អាសាឡ្ហ ជាឈ្មោះខែទី៨នៃចន្ទគតិ ដែលហៅថាខែអាសាឍ ឬអាសាឡ្ហនេះ។ ចំណែកឯពាក្យបូជា មានន័យថា ការថ្វាយ ការគោរពប្រតិបត្តិ ឬគោរពជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្ដាប់ឱវាទ ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព។ ជារួម អាសាឡ្ហបូជាមានន័យថា ការគោរព ការរំលឹកនូវសេចក្តីអ្វីមួយ ខ្លឹមសារអ្វីមួយនៅក្នុងខែអាសាឍ។ នេះបើតាមសៀវភៅវចនានុក្រមខែ្មរ។
យ៉ាងណាមិញ ក្នុងពុទ្ធសាសនា អាសាឡ្ហបូជា គឺជាថ្ងៃរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង ៥ របស់ព្រះពុទ្ធ។ ទី១ ថ្ងៃដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ធិ ទី២ ថ្ងៃដែលព្រះពុទ្ធទ្រង់ចេញទៅសាងផ្នួស ទី៣ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងព្រះធម៌ទេសនាជាលើកដំបូងប្រោសបញ្ចវគ្គីយ៍ ទី៤ ថ្ងៃដែលព្រះពុទ្ធទ្រង់ស្ថាបនាភិក្ខុសង្ឃជាលើកដំបូង និងទី៥ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងយមកប្បាដិហារ្យ។ នេះបើតាមសៀវភៅអាសាឡ្ហបូជា ទិវាវិថីពុទ្ធបរិស័ទ។
ថ្លែងក្នុងកម្មវិធី ឈ្វេងយល់បុណ្យអាសាឡ្ហបូជា ប្រារព្ធកាលពីដើមខែកក្កដា នាសាលសន្និសីទចតុម្មុខ ដោយមានសិស្សនិស្សិត យុវជន រួមទាំងព្រះសង្ឃប្រមាណជាង៥០០អង្គ និងនាក់ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការស្ដីទីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាថា ពិធីបុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធឡើងក្នុងឆ្នាំ២០១៩នេះគឺ ដើម្បីរំលឹកនឹកដល់ថ្ងៃខួបនៃការចុះចាប់បដិសន្ធិគម្រប់២៦៤៣ឆ្នាំ ខួបការចេញបួស គម្រប់២៦១៤ឆ្នាំ ខួបថ្ងៃសម្តែងបឋមទេសនានិងកំណើតព្រះសង្ឃ ព្រមទាំងសម្តែងយមកប្បាដិហារ្យ គម្រប់២៦០៨ឆ្នាំ។ ព្រឹត្តិការណ៍ប្រកបដោយអភិលក្ខិតសម័យទាំង ៥នេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែអាសាឍ ខុសគ្នាតែឆ្នាំតែប៉ុណ្ណោះ។
ពិធីបុណ្យអាសាឡ្ហបូជា គឺជាពិធីបុណ្យព្រះពុទ្ធសាសនាថេរវាទ ដែលជាធម្មតាធ្វើឡើងក្នុងខែកក្កដា នៅថ្ងៃពេញបូណ៌មី ខែ ពិសាខ ។ វាត្រូវបានប្រារព្ធនៅ ប្រទេសឥណ្ឌូនេស៊ី ប្រទេសកម្ពុជា ប្រទេសថៃ ស្រីលង្កា ឡាវ មីយ៉ាន់ម៉ា និងនៅក្នុងប្រទេសដែលមានប្រជាជនកាន់ព្រះពុទ្ធសាសនាថេរវាទ។ នៅ ប្រទេសឥណ្ឌូនេស៊ី ពិធីបុណ្យនេះផ្តោតលើ ប្រាសាទម៉េនឌូត និង ប្រាសាទបូរ៉ួប៊ូឌួ កោះជ្វាកណ្តាល ។ អាសាឡ្ហ ជាឈ្មោះខែទី៨នៃចន្ទគតិ ដែលហៅថាខែអាសាឍ ឬអាសាឡ្ហនេះ។ ចំណែកឯពាក្យបូជា មានន័យថា ការថ្វាយ ការគោរពប្រតិបត្តិ ឬគោរពជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្ដាប់ឱវាទ ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព។ សសរុបជារួមមក អាសាឡ្ហបូជាមានន័យថា ការគោរព ការរំលឹកនូវសេចក្តីអ្វីមួយ ខ្លឹមសារអ្វីមួយនៅក្នុងខែអាសាឍ។ ក្នុងពុទ្ធសាសនា អាសាឡ្ហបូជា គឺជាថ្ងៃរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង ៥ របស់ព្រះពុទ្ធ។ ទី១ ថ្ងៃដែលព្រះពុទ្ធទ្រង់ចាប់បដិសន្ធិ ទី២ ថ្ងៃដែលព្រះពុទ្ធទ្រង់ចេញទៅសាងផ្នួស ទី៣ ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងព្រះធម៌ទេសនាជាលើកដំបូងប្រោសបញ្ចវគ្គីយ៍ ទី៤ ថ្ងៃដែលព្រះពុទ្ធទ្រង់ស្ថាបនាភិក្ខុសង្ឃជាលើកដំបូង និងទី៥ថ្ងៃដែលព្រះពុទ្ធទ្រង់សម្តែងយមកប្បាដិហារ្យ។

ពិធីបុណ្យអាសាឡ្ហបូជា ត្រូវបានគេស្គាល់ថាជាថ្ងៃ ធម៌ គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ព្រះពុទ្ធសាសនាថេរវាទ ដែលប្រារព្ធដូចដែលវាធ្វើធម្មទេសនាលើកដំបូងរបស់ព្រះពុទ្ធគឺ "ធម្មទេសនានៅសួនសត្វក្តាន់" នៅ សាណាត, ដែលព្រះអង្គបានកំណត់ដល់អតីតជាតិទាំងប្រាំរបស់ព្រះអង្គ។ ភ្ជាប់លទ្ធិដែលបានមកដល់ទ្រង់បន្ទាប់ពីការត្រាស់ដឹងរបស់ទ្រង់។ ធម្មទេសនាទី ១ នេះ ដែលគេតែងហៅថា «ការរំកិលកង់នៃព្រះធម៌» គឺជាពាក្យប្រៀនប្រដៅសម្រាប់ពុទ្ធសាសនិកជនក្នុងអរិយសច្ច៤ គឺមាន ទុក្ខ (ទុគ៌ត) ។ ទុក្ខកើតឡើងដោយតណ្ហា ( តណ្ហា ); មានសភាព ( និព្វាន ) ហួសពីទុក្ខ និងតណ្ហា។ ហើយទីបំផុត មាគ៌ាទៅកាន់និព្វាន គឺតាមរយៈ អរិយមគ្គ ។ គ្រប់សាលា និងទំនៀមទំលាប់ផ្សេងៗនៃព្រះពុទ្ធសាសនា វិលជុំវិញគោលលទ្ធិកណ្តាលនៃ អរិយសច្ច ៤ ។
ធម្មទេសនាទី១នេះ មិនត្រឹមតែជាធម្មទេសនាដំបូងបង្អស់ ដែលព្រះពុទ្ធទ្រង់បានត្រាស់ដឹង បន្ទាប់ពីការត្រាស់ដឹងប៉ុណ្ណោះទេ វាថែមទាំងមានខ្លឹមសារនៃការបង្រៀនជាបន្តបន្ទាប់ទាំងអស់របស់ព្រះអង្គផងដែរ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សានោះ អ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមទាំងប្រាំនាក់បានរំលឹកឡើងវិញនូវការយល់ដឹងរបស់គាត់អំពីអ្វីដែលបាននិយាយ ហើយសុំឱ្យទទួលជាសាវ័ក ដែលជាការស្នើសុំដែលព្រះពុទ្ធបានប្រោសឱ្យ ដូច្នេះហើយទើបបង្កើតព្រះសង្ឃដំបូង។
Wednesday, February 1, 2023
ឧត្តរិមនុស្សធម្ម
ឧត្តរិមនុស្សធម្មនោះ គឺសំដៅយក
១. ឈាន (គុណជាតសំរាប់ដុតបង់នូវកិលេស)បានខាង បឋមជ្ឈាន
ទុតិយជ្ឈាន តតិយជ្ឈាន
ចតុត្ថជ្ឈាន។
២. វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)បានខាង
សុញ្ញតវិមោក្ខអនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។
៣. សមាធិ (សភាពដែលដំកល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)បានខាង
សុញ្ញតសមាធិ អនិមិត្តសមាធិអប្បណិហិតសមាធិ។
៤. សមាបត្តិ (គុណជាតិដែលដល់ព្រម)បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ
អប្បណិហិតសមាបត្តិ។
៥. ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)បានខាងត្រៃវិជ្ជា
គឺសេចក្តីដឹងវិសេស៣យ៉ាង។
៦. មគ្គភាវនា (កិរិយាចំរើននូវមគ្គ)បានខាងសតិប្បដ្ឋាន៤
សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។
៧. ផលសច្ឆិកិរិយា (ដំណើរធ្វើឲ្យច្បាស់លាស់នូវផល)បានខាងធ្វើឲ្យច្បាស់លាស់នូវសោតាបត្តិផល
ធ្វើឲ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឲ្យច្បាស់លាស់នូវនូវអនាគាមិផល
ធ្វើឲ្យច្បាស់លាស់នូវអរហត្តផល។
៨. កិលេសប្បហាន (កិរិយាលះបង់កិលេស)បានខាង កិរិយាលះបង់រាគៈ
លះបង់ទោសៈ លះបង់មោហៈ។
៩. វិនីវរណតា ចិត្តស្ស (ចិត្តមាននីវរណធម៌ប្រាសហើយ) បានខាង
ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ។
១០. សុញ្ញាគារេ អភិរតិ
(សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់) បានខាង
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយបឋមជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន
សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន។
ធម៌ទាំង១០នេះ ហៅថា ឧត្តរិមនុស្សធម្ម។
បាតិមោក្ខសំវរសីល
Saturday, January 14, 2023
សទ្ធម្មប្បតិរូបកសូត្រ
កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម
-
All these are original photo frames with Khmer design. It is the best choice for you to use photo stamping at home.
-
គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា និងជនអនាថាឆ្នាំ ២០១៩ - ២០២៤ ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា ...
-
គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា និងជនអនាថាឆ្នាំ ២០១៩ - ២០២៤ ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា ...
-
ភ្លេងខ្មែរវប្បធម៌ខ្មែរកេរ្ដិ៍មរតកដូនតា ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៍ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គា...
%205000-years.jpg)


