Tuesday, July 10, 2012

អប់រំ


គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា
និងជនអនាថាឆ្នាំ ២០១៩ - ២០២៤
ដោយយល់ឃើញថា  ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា អោយរួចផុតពីភាពក្រីក្រ កំសត់ទូគត៌ ក៏ដូចជាអោយរួចផុតពីភាពអវិជ្ជា (គ្មានចំ​ណេះដឹង) ធ្វើអោយពួកគាត់មានចំណេះ​ដឹងគ្រប់គ្រាន់ តាមរយៈការជួយផ្ទាល់​ចំពោះក្មេងៗក្រីក្រ​ទាំងនោះ គឺមិនងាយស្រួសនោះទេ។
ដោយយល់ឃើញថា  ការជួយឧបត្ថម្ភផ្ទាល់ មិនស្ថិតថេរយូរអង្វែងឡើយ ហើយការជួយបែប នេះ ក៏ចំណាយ​ថវិកាអស់​ច្រើន កន្លងមកអង្គការយើងខ្ញុំ បានអនុវត្តន៍ផែនការណ៍បែបនេះ គឺជួយឧបត្ថម្ភសម្ភារៈ​សិក្សារៀនសូត្ររួមមានៈ សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប កាតាប ខោអាវ នឹងកង់ជា ដើម ជាពិសេសកុមារកំព្រាក្រីក្រត្រូវបានឧបត្ថម្ភជាថវិកាក្នុងមួយ​នាក់ចំនួន ៣ម៉ឺនរៀល ក្នុងមួយ ខែៗ រយៈពេលមួយឆ្នាំ។

ដោយអង្គការយើងខ្ញុំ មានបទពិសោធន៍ក្នុងការជួយបែបនេះ ត្រូវទទួលបរាជ័យដោយ សារចំណាយថវិកាអស់​ច្រើន។ ជាពិសេសឪពុកម្តាយរបស់ក្មេងកំព្រាទាំងនោះ មិនយល់អំពីតម្លៃ នៃការសិក្សារៀនសូត្ររបស់កូន ហើយពួកគាត់​ទាំងនោះថែមទាំងមិនជំរុញលើកទឹកចិត្ត អោយ កូនទៅចូលសាលារៀនទេ មានតែជំរុញអោយកូនឈប់រៀន ឬផ្អាក់ការសិក្សា​រៀនសូត្រ ដើម្បីអោយកូនមកជួយរកកម្រៃចិញ្ចឹមគ្រួសារទៅវិញ។ ពួកគាត់ទាំងនោះមិនសូវរវីរវល់ខ្វាយខ្វល់ អំពីការ​សិក្សាររៀនសូត្ររបស់កូនពួកគាត់នោះទេ គាត់គិតតែជីវៈភាពរស់នៅ ឬគិតតែលែងល្បែង ផឹងស៊ីអួរផ្នួរ ចំណាយពេល​ឥតប្រយោជន៍ទុកអោយកូនៗ ជាអ្នកចិញ្ចឹមគ្រួសារទៅវិញ នេះម្យ៉ាង។

ម្យ៉ាងទៀតពួកគាត់គិតថា ការសិក្សារៀនសូត្ររបស់កូនមិនបានដល់កោះត្រើយឡើយ ពីព្រោះគាត់ជាគ្រួសារក្រីក្រ​ គ្មានលទ្ធិភាពឧបត្ថម្ភអោយកូនរៀនសូត្របានខ្ពង់ខ្ពស់នោះទេ ប្រសិនបើជាទុកអោយកូនមកជួយធ្វើការងារខ្លួនវិញ ប្រសើរជាជាងទុកអោយ​កូនទៅសាលារៀន។
អង្គការយើងខ្ញុំ ផ្តោតសំខាន់បំផុតទៅលើការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភសិទ្ធិ ដោយខុសច្បាប់មកលើ​កុមារគ្រប់រូបភាព និងចូលរួមកាត់បន្ថយនៃការបោះបង់ចោលការសិក្សា របស់ក្មេងកំព្រាក្រីក្រ និងក្មេងអនាថា អង្គការ អ.ប.ក.ជ. ជំរុញនឹងលើ​កទឹកចិត្តអោយកុមារ កំព្រាក្រីក្របានចូលរៀនឡើងវិញ។ មានកុមារកំព្រាក្រីក្រខ្លះ ពួកគាត់រស់នៅជាមួយម្តាយអត់ ឪពុក ជាមួយ​ឪពុកអត់ម្តាយ រស់នៅជាមួយតាយាយដែលអត់មានលទ្ធិភាពចិញ្ចឹម នឹងរស់នៅ ជាមួយសាច់ញាតិជាដើម។

ទន្ទឹមនឹងនោះដែរ ដើម្បីអោយសកម្មភាពនេះជោគជ័យ យើងត្រូវផ្តោតសំខាន់ទៅលើ ឪពុកម្តាយ ឬអ្នកអាណា​ព្យាបាលជាចម្បង ពីព្រោះឪពុកម្តាយ នឹងអ្នកអាណាព្យាបាលនេះហើយ ជាចលករមួយដែលមានឥទ្ធិពលខ្លាំងបំផុត ​ក្នុងការ​ជំរុញកុមារកំព្រាក្រីក្រ ដែលជាកូនរបស់ពួកគាត់ អោយចូលរៀនបានដោយងាយស្រួល និងជាប់លាប់។​ 

ជាការពិតណាស់ យើងជាគ្រួសារក្រីក្រ ជាស្រ្តីមេម៉ាយទីទាល់ក្រ ឬជាជនពិកាក្រីក្រ បើយើងធ្វើអ្វីមួយអោយបានសម្រេចជោគជ័យ ដូច​ជាជនមានលទ្ធិភាព មានកាយសម្បទា គ្រាប់គ្រាន់ ដូចជនដ៏ទៃឯទៀតនោះ លុះត្រាតែមានអ្នកជួយឧបត្ថម្ភ និងចងក្រងគ្នាជាបណ្តាញ ជាសម្ព័ន្ធ ឬជាក្រុមមួយដ៏​រឹងមាំជាមុនសិន។ បណ្តាញ សម័្ពន្ធ​ ឬក្រុមនោះ ត្រូវរួបរួមសាមគ្គី គ្នាជាកម្លាំងស្មារតីតែមួយ ត្រូវជួយដោះស្រាយគ្នារាល់​ឧបសគ្គដែលកើតមានឡើង ជួយគ្នា ទាំងកម្លាំងកាយ ទាំងថវិកា និងគំនិតប្រាជ្ញាស្មារតី បើនិយាយដោយរួមមានអ្វីគឺជួយហ្នឹង។
                                                        
ដើម្បីអោយកុមារកំព្រាក្រីក្របានចូលរៀនដោយងាយស្រួល និងបានជាប់លាប់នោះ  យើង ត្រូវអប់រំបណ្តុះ បណ្តាលឪពុកម្តាយ ឬ​អាណាព្យាបាលរបស់ពួកគេជាចំបាច់។ ធ្វើយ៉ាងណាពន្យល់ ពួកគាត់អោយស្គាល់អំពីជីវិតពិតរបស់មនុស្ស នឹងពន្យល់​អោយយល់ច្បាស់អំពីគុណសម្បត្តិ និង គុណវិបត្តិនៃ ការសិក្សារៀនសូត្ររបស់កូនពួកគាត់។ ហើយជាពិសេសត្រូវ​បណ្តុះបណ្តាលផ្នែក គំនិតដល់ពួកគាត់ ដើម្បីអោយពួកគាត់ចេះកែច្នៃជីវិតខ្លួនឯងអោយល្អប្រសើរឡើង។ ដើម្បីអោយ ពួកគាត់ទទួល​បាននូវភាពចេះកែច្នៃជីវិត អោយបានល្អប្រសើរនោះ យើងត្រូវបង្កើតសិប្បកម្មខ្នាត តូច​​​ ​ (ការងារ) ឬបង្កើតសម្ព័ន្ធមូលនិធិពួកគាត់ដើម្បីពួកគាត់ (​សម្ព័ន្ធមូលនិធិពល​រដ្ឋខ្មែរដើម្បីខ្មែរ) នឹងបើកវេទិកា ឬបើកសិក្ខាសាលាដើម្បីអប់រំបណ្តុះបណ្តាលពួកគាត់។

សិប្បកម្មខ្នាតតូចបង្កើតឡើងដើម្បីៈ
១‍‍‍‍-  ជំរុញ នឹងលើកទឹកចិត្តពួកគាត់ អោយជំរុញកូនចូលសាលារៀន
២- ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា
៣- ចង់ក្រងបណ្តាញពួកគាត់អោយមានភាពសាមគ្គី និងចេះជួយគ្នាទៅវិញទៅមក
          ៤- ដើម្បីជួយគ្រួសារក្រីក្រ ស្រ្តីមេម៉ាយ និងជនពិកា
          ៥-  បង្កើតមុខរបរជួនពួកគាត់
          ៦- បង្កើតការងារដល់សហគមន៍
          ៧- លើស្ទួយកំរិតជីវភាពពួកគាត់អោយបានល្អប្រសើរ
          ៨- ចូលរួមជួយកាត់បន្ថយភាពក្រីក្រីក្នុងសង្គមជាតិ
          ៩- ទប់ស្កាត់ការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋក្រីក្រ
១០- ផលប្រយោជន៍ដែលទទួលបានពីសិប្បកម្ម (គឺជាប្រាក់ចំណេញ) នោះ គឺជាចំណែកផល​លាភ​នៃពួកគាត់ទាំងអស់គ្នា ដើម្បីយកមកចិញ្ចឹមផ្គត់ផ្គង់ក្នុងគ្រួសារពួកគាត់, និងជួយទ្រទ្រង់ដល់សិប្បកម្ម។

ល័ក្ខខ័ណ្ឌនៃការចូលជាសមាជិកអាជីវសិប្បកម្ម
១- ដាច់ខាតត្រូវតែជំរុញ និងលើកទឹកចិត្តកូនអោយចូលសាលារៀន
២- ជាគ្រួសារក្រីក្រពិតប្រាកដ
៣- ប្រវត្តិគ្រួសារចេះតស៊ូអត់ធ្មត់ (ប្រវត្តិគ្រួសារល្អ)
៤- មានទីលំនៅជាអចិន្រ្តៃនៅក្នុងភូមិឃុំ
៥- ជាអ្នកមានឆន្ទៈពិតប្រាកដក្នុងការរើបំរាស់ពីភាពក្រីក្រ
          ៦- ចេះគោរពស្រឡាញ់ យោគយល់ និងអត់អោនអោយគ្នាទៅវិញទៅមក
          ៧- មិនប្រកាន់ពូជសាសន៍
៨- បើមានសមាជិកមួយណារំលោភបំពានលើល័ក្ខខ័ណ្ឌខាងលើនេះ គណៈកម្មការនឹង អញ្ជើញបុគ្គលនោះមកដើម្បីអប់រំណែនាំដល់​ដំណាក់កាលចុងក្រោយ គឺបញ្ឈប់លែងទទួល ស្គាល់ជាសមាជិក។

រាល់កន្លះខែម្តង ត្រូវអប់រំពួកគាត់អោយយល់ដឹងពីៈ
Ø  ភាពជាមាតាបិតា ឬ អាណាព្យាបាល
Ø  អប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ, ការសម្របសម្រួល​ និងកា​រដោះស្រាយទំនាស់ក្នុងគ្រួសារ
Ø  ពន្យល់អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក
Ø  ពន្យល់អំពីគុណសម្បត្តិ នឹងគុណវិបត្តិនៃការសិក្សារបស់កូនពួកគាត់ (ជំរុញលើកទឹក​
ចិត្ត)
គម្រោង

ភូមិស្រះពោធិកណ្ដាល ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្ដាល។

ដំណាក់កាលទី១
          ១. សាងសងបណ្ណាល័យមួយទំហំ ៧ម X ១២ម













           ដំណាក់កាលទី២       
ក្រុមភ្លេងពិណពាទ្យ
ល.រ
សកម្មភាព
ចំនួនមនុស្ស
ស្រី
ប្រុស
បង្កើតក្រុមភ្លេងពិណពាទ្យវង់ធំ (បន្ត)
៩នាក់
បង្កើតក្រុមឆៃយ៉ាំ និងត្រុដិ
១២នាក់
បង្កើតក្រុមរបាំ
៦នាក់

 ដំណាក់កាលទី៣       
ផែ្នកសិប្បកម្ម
ល.រ
ផ្នែកបុរស
ធ្វើអំពី
ផ្នែកស្រ្តី
ធ្វើអំពី
ធ្វើតុ ទូ កៅអី ប៉ាវអី
       -​ ផ្តៅ
         -​ ឬស្សី
         ឈើ
-តម្បាញកន្ត្រក់គ្រប់ប្រភេទ
-វត្ថុអនុស្សាវរីយ៍
- ដេរមួកស្លឹកត្នោត
-និងគ្រឿងប្រើប្រាស់ផ្សេងៗ
- ល្ពាក់
- វល្លិ៍
- កំផ្លោក
- ស្លឹកត្នោតជាដើម



ដំណាក់កាលទី៣
១. សាងសងសាលារៀនមួយខ្នង ៥បន្ទប់








 ២. សាងសងមណ្ឌលសុខភាពមួយខ្នង









                 ថ្ងៃស្រុក ១២រោច ខែមិគសិរ ឆ្នាំច​ សំរិទ្ធិស័ក ព.ស.២៥៦៣
​​​​​​​​                       ភ្នំពេញ. ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០១៩
                                           ប្រធានប្រតិបត្តិ

  ហ៊ុយ ជោតមិនី








No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម