Showing posts with label ទំព័រដើម. Show all posts
Showing posts with label ទំព័រដើម. Show all posts

Sunday, February 13, 2022

នេះជាអ្វីដែលស្វាមីភរិយា​ ត្រូវយល់ដឹង​ | ហ៊ុយ​ ជោតមុនី​ - Huy Choothmuny

Friday, February 11, 2022

បណ្ដុះក្ដីស្រឡាញ់ពិត​ ១​ | កល្យាណមិត្តព្រះពុទ្ធសាសនា​ | ហ៊ុយ​ ជោតមុនី

ហ៊ុយ​ ជោតមុនី​ | ចាន់​ សុជន​ | វត្តប្រាសាទស្រះកណ្ដាល​ ខ្ចាស់

កម្មវិធីកល្យាមិត្តពុទ្ធសាសនា​ -​ សាលឿម​ -​ ជោតមុនី​ -​ សំណាង

Tuesday, January 25, 2022

គ្មានអ្វីលំបាកជាង​ ជួយមនុស្សគ្មានឆន្ទៈនោះទេ

Friday, January 21, 2022

ជួបជុំជាមួយសហគមន៍ EVOV ORG

ចែកសម្ភារៈសិក្សា ៣ សាលាបឋមសិក្សាសំរោង សៀមរាប - EVOV ORG

Friday, January 14, 2022

កម្មវិធីកល្យាមិត្តពុទ្ធសាសនា​ -​ សាលឿម​ -​ ជោតមុនី​ -​ សំណាង

Sunday, January 9, 2022

សកម្មភាពមនុស្សធម៌​ - Humanitarian activities - EVOV ORG

ទិដ្ឋភាពខ្លះៗក្នុងភូមិបឹងជង្រុក_ ហ៊ុយ_ ជោតមុនី_ EVOV ORG

សកម្មភាពខ្លះៗនៃការត្រៀមរៀបចំចែកទាន_ភូមិបឹងជង្រុក - EVOV ORG

Friday, January 7, 2022

គ្មានប្រទេសណាមួយកក់ក្ដៅ​ និង​សម្បូរសប្បាយ​ជាងប្រទេស​ ដេីមកំណេីតយេីងឡេីយ

Sunday, September 29, 2019

វត្តរតនរង្សី រីវៀរ

កម្រងវីដេអូ និងរូបភាពកាន់បិណ្ឌ - ភ្ជុំបិណ្ឌ នៅវត្តរតនៀរង្សី រីវៀរ រដ្ឋមាសាជូសេត USA

ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ក ២៥៦៣ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩

១ កើតមកគ្មានមិត្ត ជីវិតគ្មានន័យ បើមាននិស្ស័យ គង់បានជួបគ្នា។

២ ខ្លៅពិតត្រូវសង្វាត ខ្លាចពិតត្រូវលត់ដំ ក្រពិតត្រូវខិតខំ មោហាដំនំនឹកដល់ធម៏ព្រះ។

៣ គេបបួល កុំអោយខាន បើគេបាន ត្រូវចេះសួរ គួរពុំគួរ ត្រងចំណេះ។



 ៤ ប៉ោយប៉ែតជាយដែនប្រឹងចាយលុយបាត ស្វាយរៀងសង្វាតខំចាយលុយឌុង អ្នកមានចំណេះរស់នៅទីក្រុង ទិញគ្រឿងកំប៉ុងដកលុយដុល្លារ។

៥ ចូលព្រៃប្រទះបន្លា ការងារប្រទះឧបសគ្គ អ្នកស្ងៀមសំដីត្រជាក់ អ្នកល្បីឈ្មោះជាក់ បានមកដោយខំ។

៦ តណ្ហាកើតឡើងពីចិត្ត កាយាប្រព្រឺត្តទង្វើ ប្រាជ្ញានាំផ្លូវអោយធ្វើ សតិប្រសើរនាំទៅមង្គល។

៧ ធ្វើតាមសភាវគតិ អ្នកនឹងប្រព្រឹត្តទង្វើដដែលៗ ជាប្រចាំ ប្រើប្រាស់ព្រលឹង សតិ ប្រាជ្ញា អ្នកនឹងវិឌ្ឍន៍គំនិត និង ទង្វើប្លែកៗជាដរាប។

៨ គេខុស ជួយកែលំអ គេសាទរ ត្រូវបន្ទន់ប្រាណ។

៩ យល់់តូច ត្រូវចាប់គិត ដល់យល់់ធំពិត ត្រូវចេះវិភាគ។

១០ ជាពងមាន់ កុំរហន់ ជល់នឹងថ្ម ដល់ពេលញាស់ ខ្លួនរលាស់ ដើររំលង។


 ១១ ពេលដល់់ត្រើយ កុំកន្ដើយ ឆ្លើយអរគុណ នោះទើបពិត ជាគំនិត នៃគុណធម៌។

១២ កំហុសអ្នកផងធំគ្មានអ្វីថ្លែង កំហុសខ្លួនឯងបាំងបាត់សូន្យឈឹង កំហុសគេតូចបើកភ្នែកសម្លឹង កំហុសខ្លួនប្រឹងកៀរនៅក្រោមជើង។

១៣ ព្រលឹមបែរគិតនឹកដល់ចន្ទ្រា ពេលយប់សន្ធិយានឹកសូរិយា ម្ហូបឆ្ងាញ់ល្បែងសប្បាយនឹកសង្សារ មានទុក្ខខ្លោចផ្សានឹកម្ដាយឪពុក។

១៤ មុនមាន់រងាវសាកក្រោកឡើងម្ដង គយគន់អ្នកផងតាមដងវិថី ថាតើពួកគាត់កំពុងធ្វើអ្វី រៀបចំតូបល្អីខ្លះខំធ្វើការ។ 

ម៉ោងដប់ព្រលប់នៅផ្សារដើមគរ សំលេងបន្ទរលាន់ពេញសោតា នេះហើយជីវិតអ្នកក្សត់ទ្រព្យា សុខទុក្ខវេទនាត្រូវចេះតស៊ូ។

១៥ គ្រាក្រលំបាកមានមនុស្សម្នាក់ ជាទីពំនាក់មិនដែលឃ្លាត គ្រាមានសប្បាយកុំបែរឆ្លៀត ហាក់មិនស្គាល់ញាតិរាប់អ្នកថ្មី។

១៦ បច្ចុប្បន្នជោគជ័យព្រោះមានអ្នកជួយ ខិតខំលើកស្ទួយចិញ្ចឹមស្ងួនភ្ញា ចំណេះពេញប្រាណបានរៀនវិជ្ជា កុំបីរេរាតបស្នងគុណវិញ។


១៧ បើកភ្នែកងងឹត បិទភ្នែកមានពន្លឺ។ ១៨ ស្រឡាញ់វប្បធម៌ ត្រូវរក្សា ស្រឡាញ់កិរិយា ត្រូវរិះគិត ស្រឡាញ់គុណធម៌ ប្រសើរពិត ស្រឡាញ់ជីវិត ប្រសើរក្រៃ។ ១៩ ឆ្លៀតពេលទំនេរពីការសិក្សា រកថវិកាដោះជីវភាព ត្បិតអ្វីរស់ក្នុងត្រកូលតូចទាប លត់សមត្ថភាពថ្ងៃមុខភ្លឺស្វាង។ ២០ ថ្ងៃនេះខិតខំធ្វើការងារ រងទុក្ខវេទនាពេលក្មេងខ្ចី សង្ឃឹមថ្ងៃមុខជួបជោគជ័យ សាងជីវិតថ្មីស្រស់បំព្រង។ ២១ ជំហរទង់ជាតិតាមដងវិថី ឈរអួតលោកីកេរ្ដិ៍ឈ្មោះកិត្តិនាម សូរបក់រវិចជាឆ្មាំចាំយាម អ្នកហ៊ានទីទាមប្រាកដវិនាស។ ២២ ស្លឹកឈើ សម្រូត ជ្រុះក្បែរគល់ស្លឹកឈើ ប្រឹងរុល រសាត់ឆ្ងាយ។ ស្លឹកឈើ ខ្យល់នឹង ជ្រុះហើយទ្រឹង នៅក្បែរគល់ស្លឹកឈើ វក់ខ្យល់ ហើររចល់ រសាត់ឆ្ងាយដើម។ ២៣ កូនក្មេងមិនធ្លាប់ចាស់ តែមនុស្សចាស់ធ្លាប់ក្មេង កូនក្មេងអាចចាស់ តែមនុស្សចាស់មិនអាចក្មេង។ ២៤ ទឹកជាប្រយោជន៍ ទ្រទ្រង់សារពាង្គ ទឹកចិត្តធំជាង មហាសាគរ ទឹកចិត្តជ្រួតជ្រៀប ដោយក្ដីអំណរ ទឹកចិត្តស្មោះសរ ល្អគ្មានអ្វីផ្ទឹម។ ២៥ កំលាំងអ្វីប្រៀបបានកំលាំងចិត្ត ថាមពលសណ្ឋិតបំរុងក្នុងប្រាណ រក្សាអោយនឹងគ្មានអ្វីរំខាន ប្រើគ្រប់មជ្ឍដ្ឋានសំរេចគោលដៅ។ ២៦ លុយកាក់ជារបស់ក្រៅខ្លួន មិត្តភាពជាជំនូនក្នុងចិត្ត។ ២៧ កំហឹងក្រេវក្រោធត្រូវទប់អោយជាប់ សតិបង្គាប់អោយតំាងអារម្មណ៍ កុំបណ្ដោយចិត្តផ្តេកផ្ដិតបង្ខំ កំសួលអារម្មណ៍រសាត់បាត់ឯង។ ២៨ បុគ្គលឧត្តមព្យាយាមតស៊ូ ជាជនគំរូដល់អ្នកដទៃ ប្រហែសភ្លេចខ្លួនអំណួតចក្រី ធ្លាក់សំយ៉ុងដីកប់ក្នុងភក់ជ្រាំ។ ២៩ គ្រប់ពេលរវល់អប់រំដល់គេ ភ្លេចខ្លួនទទេអប់រំសួនតួ ដូចនេះត្រូវគិតប្រៀនប្រិតសំនួរ តើខ្លួនត្រូវគួរអប់រំយ៉ាងណា។ ៣០ ស្ម័គ្រចិត្តស្ម័គ្រកាយ ធ្វើរឿងទាំងឡាយ ដើម្បីគ្រួសារនិងប្រទេសជាតិ។ ៣១ នារីអាងសម្រស់ បុរសអាងចំណេះ សីលធម៌ធ្វេសប្រហែស គេដៀលត្មេះ ដល់ពូជពង្ស។ ៣២ បិទភ្នែកស្រម៉ៃ ទស្សនវិស័យ អនាគតអ្នក បើកភ្នែកឃើញច្បាស់ មិនប្រែក្រឡាស់ គំរោងជីវិត។ ៣៣ ប្រកាន់ជំហរ ខំដើរបន្ដ ទោះដើរតែឯង ថ្ងៃមួយភ្លេចខ្លួន មានគេថែថួន ដើរអមត្រសង។ ៣៤ ថ្ងៃនេះរៀបចំគំរោងជីវិត វិភាគរិះគិតគួរធ្វើអ្វីខ្លះ ថ្ងៃស្អែកបើមានអ្វីប្រែក្រលះ កែគំរោងច្បាស់រៀបឡើងម្ដងទៀត។ ៣៥ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា ពេលអស់លំអងស្រពាប់គ្រាំគ្រា រក្សាមួយគ្រា ពេលដល់វេលា ក្លាយជាបុប្ផាសួគ៌។ ៣៦ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា ពេលអស់លំអងស្រពាប់គ្រាំគ្រា តែបើរក្សាមួយគ្រា ពេលដល់វេលា នឹងក្លាយជា រាជនីនៃបុប្ផាសួគ៌។ ៣៧ អធិរាជ្យក្ដាមសមុទ្រខាងត្បូង សេនាអមច្រូងឆ្ពោះទិសខាងជើង មាន់ចែរងាវស្រែកបែកផ្កាភ្លើង ជន្លេនជាន់ឈ្លើងខ្លាចឬទ្ធិចេស្ដា។ ៣៨ សំបកខាងក្រៅបំភ័ណគំនិត សោភ័ណនិមិត្តបំភ័ណអារម្មណ៍ បើមិនរិះគិតវិភាគផ្សែផ្សំ លង់ខ្លួនដំនំទៅក្នុងមនោគម។ ៣៩ ដាំពូជគំនិត ដុះផ្លែប្រាជ្ញា ដាំពូជនិន្ទា ផ្លែល្វាជាញាតិ។ ៤០ មហាព្យុះសង្ឃរាក្នុងគំនិត ផ្គរលាន់កកិតក្នុងដើមទ្រូង ជលសាបោកបក់ពេញនេត្រវង់ សតិតម្រងតាំងចិត្តស្ងប់។ ៤១ គោរពពេលវេលាអោយដូចគោរពព្រះ ជំនះភាពធ្វេសប្រហែសដោយការទំនួលខុសត្រូវ។ ៤២ សំដីសបង្ហាញពីសីលធម៌ សំដីសបង្ហាញពីប្រាជ្ញា សំដីសបង្ហាញពីពង្សា សំដីសបង្ហាញពីរូបអ្នក។ ៤៣ ស្ងៀមជាងស្រដី បើនិយាយអោយមានប្រយោជន៍។ ៤៤ ទ្រឹស្ដីហូរដល់កែង អនុវត្តន៍ជាក់ស្ដែងមិនស្មើមនុស្សខ្លៅ។ ៤៥ រស់ជាប្រយោជន៍ដល់អ្នកដទៃ ជីវិតមានន័យដោយការរាប់អាន។ ៤៦ បរាជ័យថ្ងៃនេះ ជោគជ័យថ្ងៃបន្ទាប់។ ៤៧ ជំហានអណ្ដើក ដំណើររវើក ឆ្ពោះដល់គោលដៅ។ ៤៨ កុំប្រឹងជ្រួលតាមខ្យល់ នាំអំពល់ដល់អត្មា សម្លឹងមើលបញ្ហា ប្រើប្រាជ្ញាស្រាយចម្ងល់។ ៤៩ ដាក់ខ្លួនក្នុងបញ្ហា ទាល់ប្រាជ្ញាគិតមិនយល់ ដកខ្លួនក្រៅកង្វល់ សម្លឹងហេតុស្វែងវិធី។ ៥០ សោភ័ណផ្ទៃមុខ ស្រស់បានម្ភ៉ៃឆ្នាំ កេរ្ដិ៍ឈ្មោះល្អផ្ដាំ តរាប់តំណ។ ៥១ ពេជ្រក្នុងអន្ទាក់ អ្នកណាក៏ចង់លោ ចូលជាប់ត្រឹម ក ត្រដស្រែកអោយគេជួយ។ ៥២ ចំណេះមិនដល់ ខំប្រឹងខ្វាយខ្វល់ ពាក់អាវអ្នកប្រាជ្ញ ធ្វើខ្លួនពូកែ ដើរក្បែរអ្នកប្រាជ្ញ ស្ដីទាំងភ័យខ្លាច ព្រោះខ្លួននៅស្ទើរ។ ៥៣ ចាំ ចាំ ចាំ ចាំ ចាំរយខែឆ្នាំ ចាំរៀងរហូត ធ្វើ ធ្វើ ធ្វើ ធ្វើ ទោះតិចក៏ធ្វើ លទ្ធផលនឹងមាន។ ៥៤ សម្លឹងបញ្ហា គ្រប់ជ្រុងកាលណា ចាំហ៊ានសន្មត់។ ៥៥ ប្រើប្រាស់វេលា ដោះស្រាយបញ្ហា ប្រសើរថ្លៃថ្លា ជាងឈ្លោះប្រកែក។ ៥៦ ការមិនទទួលកំហុសមួយពេល ជាការកុហកខ្លួនឯងអស់មួយជីវិត។ ៥៧ ត្រូវចេះដាក់ខ្លួន ទោះចេះច្បាប់ក្បួន ដល់ណាក៏ដោយ។ ៥៨ ជ័យជំនះនៃការឈ្នានីស ជាជ័យជំនះដែលបរាជ័យ ជ័យជំនះនៃការអប់រំមនុស្ស អោយមានជ័យជំនះ ជាមហាជ័យជំនះ។ ៥៩ គ្រប់យ៉ាងបានមកពីការសន្សំ ចំណេះឧត្តមចាយចេញទៅវិញ។ ៦០ អំណួតថាខ្លួនខ្លាំង ពេលទាល់បាក់កម្លាំង ធ្វើមុខស្លាំង លែងហាស្ដី។ ៦១ ពេលមានកង្វះខាត ត្រូវសង្វាត បំពេញភ្លាម។ ៦២ ថ្នាក់បណ្ឌិតទើបតែបញ្ចប់ ត្រឡប់ជីវិតក្នុងសង្គម ទើបតែចាប់ផ្ដើម។ ៦៣ ត្រូវរៀនចេះប្រើលុយ កុំអង្គុយ ចាំលុយមកប្រើវិញ។ ៦៤ យកចិត្តគេធៀបចិត្តឯង កុំប្រឹងស្ដែង យើងគឺយើង។ ៦៥ កែកំហុសខ្លួនបានមួយចំនុច ប្រសើរបំផុត ជាងកែកំហុសគេបានដប់។ ៦៦ បិទភ្នែក តាំងស្មារតី គំនិតថ្មី ផុសសុះសាយ។ ៦៧ បង្កើតឱកាសសម្រាប់ខ្លួនឯង ល្អជាងចំបែងរងចាំឱកាស បង្កើតឱកាសសម្រាប់គេផង ល្អជាងប៉នប៉ងចង់បានពីគេ។ ៦៨ ខ្មៅដៃមួយដើម ចាររឿងពិសិដ្ឋមួយក្បាល អ្នកប្រាជ្ញមួយរូប អប់រំមនុស្សមួយផែនដី។ ៦៩ ជណ្ដើរជីវិត មានច្រើនកាំ អ្នកឡើងប្រចាំ យល់វែងឆ្ងាយ អ្នកខ្ជិលច្រអូស ទាំងចិត្តកាយ រីករាយសប្បាយ កាំផ្ទាល់ដី។ ៧០ រៀនជ្រើសបុគ្គល គំរូក្នុងចិត្ត រួចរៀនប្រព្រឹត្ត ដើរតាមគន្លង រៀនអនុវត្ត កុំអោយខុសឆ្គង រៀនលើសរៀមច្បង ស្នងតំណែងលោក។ ៧១ ព្រហ្មលិខិតជាអ្នកចារ ឯវាសនាយើងកំនត់ ចង់ធ្វើអ្វីអោយម៉ត់ចត់ ទោះនឿយហត់ស៊ូជានិច្ច។ ៧២ ទឹកទន្លេមាននាចជោរ ចរន្ដហូរតាមរដូវ ឯទឹកចិត្តតម្កល់នៅ ស្ងប់តទៅថេរចិរកាល។ ៧៣ វិថីសួនច្បារ គយគន់ទស្សនា ទៅហើយទៅទៀត វិថីជីវិត វេលាកំរិត ទៅមិនត្រឡប់។ ៧៤ ស្កប់ស្កល់នូវអ្វីដែលខ្លួនមាន ធ្វើបុណ្យដាក់ទានដល់សង្គម។ ៧៥ ពេលរស់ជួបជុំភ្លេចប្រព្រឹត្ត រវល់រាប់មិត្តភ្លេចម៉ែឳ ដល់ពេលជីវិតលោកចាកទៅ ទើបភ្ញាក់ហ្មងសៅវិប្បដិសារី។ ៧៦ ចង់ស្វែងការងារកុំភ័យភិត បែរមានគំនិតថាខ្លួនអន់ ការងារបង្រៀនម្ចាស់តូចតន់ បណ្ដោះអាសន្នត្រូវអត់ធ្មត់។ ៧៧ បើស្អប់អំពើអាក្រក់ហើយ កុំសោះឡើយ ទៅយកអំពើនោះសាងលើគេវិញ។ ៧៨ ធម្មជាតិនៃអ្នកប្រមឹក តែងរលឹក នឹកដបស្រា ធម្មជាតិនៃអ្នកសិក្សា តែងប្រាថ្នា អប់រំខ្លួន។ ៧៩ ស្រមោល នៅក្បែររូប ពេលមានពន្លឺ សម្បជញ្ញៈ តែងបំភ្លឺ ទោះយប់ទោះថ្ងៃ។ ៨០ សំលៀងសតិ អោយមុត សំលៀងប្រាជ្ញា អោយស្រួច អប់រំចិត្ត អោយស្ងប់ អប់រំកាយ អោយណាយ។ ៨១ យសសក្ដិលើស្មា ការគោរពមួយភ្លេត យសសក្ដិក្នុងចិត្ត ការគោរពពេញមួយជីវិត។ ៨២ ស្ដាប់ច្រើន មើលច្រើន អានច្រើន រៀនច្រើន កើនចំណេះ សួរច្រើន គិតច្រើន វិភាគច្រើន ពិចារណាច្រើន កើនប្រាជ្ញា។ ៨៣ ធ្វើខ្លួនឧស្សាហ៍ ជំនួសការខ្ជិល។ ៨៤ ផ្ទៃមុខញញឹម សង្ឃឹមក្នុងចិត្ត។ ៨៥ បំភ្លេចទុក្ខសោកអតីតកាល សម្លឹងគោលដៅអនាគតកាល ព្យាយាមអនុវត្តពេលបច្ចុប្បន្នកាល។ ៨៦ បេះដួងមួយ ក្នុងបុគ្គលពីរនាក់។ ៨៧ មើលសង្គមក្នុងផ្លូវផ្សេង រកវិធីផ្សេងដោះស្រាយបញ្ហាសង្គម។ ៨៨ ផ្អែម ល្វីង ជូរ ចត់ សាប ប្រៃ ហិល ជារសជាតិនៃជីវិត។ ៨៩ ដោយអំណាចនៃការព្យាយាមមិនរាថយ ក្ដីសង្ឃឹមរាប់រយនៅតែមាន។ ៩០ បើពិភពលោកពិតងងឹតសូន្យឈឹង ខិតខំពង្រឹងខ្លួន ក្លាយជាពន្លឺ បំភ្លឺពិភពលោកវិញ។ ៩១ ប្រាថ្នាសន្ដិភាពពិភពលោក រកជំរកសន្ដិភាពនៅក្នុងខ្លួន។ ៩២ គោរពលើវិជ្ជាជីវៈ មនសិការអ្នកនឹងមិនស្ដីបន្ទោស។ ៩៣ កូនល្អនាំសុខចូលគ្រួសារ កូនបាបសានាំទុក្ខចូលសង្គម។ ៩៤ សាលារៀនមានគ្រប់កន្លែង បើចេះស្វែងនឹងប្រទះ។ ៩៥ ធនធានសំបូរ នគរសប្បាយ ធនធានខ្ជះខ្ជាយ រលាយដូចផេះ។ ៩៦ បង្រៀនគេដប់ចេះដល់ដប់មួយ កុំគិតដេកព្រួយខំលាក់ចំណេះ។ ៩៧ រៀនធ្វើល្អពេលនៅតូច កុំខិលខូចនាំខុសខាត។ ៩៨ កាយស្អាត វាចាល្អ ចិត្តបរិសុទ្ធ កាយលំទោន វាចាទន់ភ្លន់ ចិត្តមេត្តា។ ៩៩ កល្យាណមិត្ត នាំជីវិត មានសោភ័ណ។ ១០០ ទទួលគុណមួយដង ចងចាំតបស្នងមួយជីវិត។ ១០១ ការងារតិចតួច ហុចផលធំធេង ចាប់ផ្ដើមឥឡូវ អ្នកនឹងឃើញមានភាពប្រែប្រួល។ ១០២ និយាយតិច ធ្វើច្រើន ចម្រើនជាតិ។ និយាយច្រើន ធ្វើតិច ពន្លិចការអភិវឌ្ឍន៍។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ​

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

Jump to navigationJump to search
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ បើតាមការយល់ដឹង ពិធីបុណ្យភ្ជុំបិណ្យប្រព្រឹត្តតាមទំនៀមពី គឺទំនៀម ព្រះពុទ្ធសាសនា និងទំនៀមអ្នកស្រុកហើយបានអោយដឹងទៀតថា នៅភារនោចនៃខែ(ភទ្របទ) ដែលស្ថិតនៅ ក្រោមផ្ទៃមេឃ ពោរពេញ ទៅដោយពពក ទឹកពេញអាកាស បណ្តាលភាព ស្រអាប់ ក្នុងរាត្រីគ្មាន ពន្លឺព្រះចន្ទ័ដែលប្រកបដោយ ភ្លៀងរលឹម ជាប្រចាំនោះ គេមានជំនឿថា ស្តេចបច្ចុរាជ បានដោះលែងសត្វនរកប្រែត អោយមករកញ្ញាត្តិមិត្ត និង កូនចៅ ដើម្បីទទួលកុសលផលបុណ្យដែលកូនចៅ ដែលសត្វប្រែតនរកទាំងនោះឧទិ្ទសទៅអោយ ហើយបើថា សត្វប្រែតនរក នោះបានស្វិតស្វាញខិតខំរក គ្រប់ប្រាំពីរវត្ថ មិនឃើញនោះទេ សត្វប្រែតទាំង នោះនឹងទៅស្ថាន របស់ខ្លួនវិញ ដោយបានបន្សល់ទុកនូវបណ្តាសារ ដល់ កូនចៅដោយក្តីសមន្សសផង ។ 
 
បើយោងទៅតាម ព្រះពុទ្ធសាសនា បានអោយដឹងថា ។មានព្រះពុទ្ធមួយព្រះ អង្គ ព្រះនាម ហោសសក្ត័ បានត្រាស់ដឹងនៅក្នុង លោកនៅពេលនោះ ព្រះ បិតាព្រះនាម មហិទ្ធរាជ មានបុត្រាបីអង្គ ផេ្សងទៀតក្រៅពី ហោសសក្ត័ ដោយបុត្ រទាំងបីអង្គមានចិត្តជ្រះថា្លឃើញព្រះអង្គម្ចាស់បានត្រាស់ជាព្រះ ពុទ្ធព្រះនាមហោសសក្ត័ ចង់ធើ្វទានម្ចាស់ បង ក៏ប៉ុន្តែ ព្រះមហាក្សត្រព្រះបិតា ព្រះនាមមហិទរាជធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ តែថ្ងៃក្រោយស្រុកកើត កុលតិយុទ្ធ តាមជាយដែនត្រូវបញ្ជូនទាំងបីរូបទៅបង្រាបការបោះបោរតាម ជាយដែន បានប្រកបដោយជោគជ័យ បានសម្រេច ត្រលប់មកវិញព្រះមាតា បិតាមានសេចក្តីត្រេកអរ ហើយអនុញ្ញាតបុត្រ ចង់បានអីទៀត ព្រះបិតា អោយទាំង អស់ ព្រះអង្គទាំងបីរូបគ្មានចង់ អ្វីក្រៅពីធ្វើទាននៅក្នុង សណ្តាក់របស់ ម្ចាស់បងទេ សុំធ្វើទានជានិច្ច កាល។ សុំ៦ឆ្នាំ រហូតមកដល់ ៣ខែ គឺម្នាក់ ១ ខែៗ ព្រះរាជ បុត្រនឹងមានទព័រ បស់ព្រះអង្គ១០០០ ព្រះរាជ្យនឹង ធ្វើរាជ្យ ទានស្លៀកស ពាក់ស សម្រាប់សមារទានសីល ៣ខែ ។

 ប្រគេន ទានទៅ ដល់ព្រះភិក្ខុសង្ឃ មាន ព្រះពុទ្ធម្ចាស់បង ព្រះនាម ហោសសក្ត័ជាអធិបតី ពេលដែលធ្វើទាន ក៏ចាត់អោយនាយ ស្មៀនចាត់ចែង ប្រាក់ឃំា្លង គ្រប់ ៣ខែសម្រាប់ភិក្ខុសង្ឃ និង ព្រះពុទ្ធនៅក្នុងវត្តទាំងអស់ ទំាងព្រះរាជ្យបុត្រទាំង បី និង ទព័ ១០០០ទៀតព្រមទាំងភិក្ខុសង្ឃទាំងអស់ផង។ ការធ្វើយូរៗទៅក្រុមអ្នក ចាត់ចែងទានមានសេចក្តីប្រមាថ បានឃើញម្ហូបចំណី ពិសារតែងតែលូកហូម ឬ ក៏សាកមុនហើយកូនយំទារ ខ្លះចេះតែហុច មុខ ហុចក្រោយមើល ទៅពិបាក ក៏ទទួលទានពេញបទទៅ លែងគិតអ្វីទំាងអស់ លែងខា្លចបាប ទោះបីមុខព្រះពុទ្ធក៏ដោយ ក្រោយពីស្លាប់ទៅទើបក្រុមប្រមាថ សុំទានចាត់ចែង។ហើយបានព្រះពុទ្ធត្រាស់ព្រះ ពុទ្ធព្រះនាម បកុសង្ឃឃ ពួកប្រែតសួរទៅ ព្រះពុទ្ធបានមានពុទ្ធធិការថា ចាំសួរព្រះពុទ្ធជំនាន់ក្រោយ ហើយព្រះ ពុទ្ធ ព្រះកោរនាគត្រាស់ដឹងក៏សួរទៀត បានឆ្លើយដូចព្រះពុទ្ធមុនៗ រហូតមកដល់ព្រះពុទ្ធព្រះនាម សមណ គោត្តម មរណគ្រូនៃយើង បានត្រាស់ដឹងក៏ សួរទៀតហើយព្រះពុទ្ធមានពុទ្ធធិការថា ចាំមើលក្រុមញ្ញាតិ របស់អ្នកធ្វើទាននៅក្នុង សម្នាក់របស់សន្ថាពុទ្ធ ចាំសន្ថាពុទ្ធនិងញាំងទាននោះ អោយសម្រេចនូវទាន ទាំងឡាយ។ នាយស្មៀនកាលនោះ ដែលបានចាត់ចែង ទានផ្សេងៗ ប្រគេនភិក្ខុសង្ឃ ពេលនោះមិនបាន ប្រមាណ បានបង្កើតស្តេច ពុទ្ធធិសាល។ដូចនេះឃើញថា មានបាបខ្លាំងណាស់ ដោយសារតែ លូក ឬ ហូប មុននឹងព្រះពុទ្ធនោះ សម្រាប់អ្នកធ្វើគឺមិនអីនោះទេ ទោះបីជាហេវ ឬ ឃ្លានយ៉ាងណា កុំហូបមុនព្រះពុទ្ធ អោយសោះ។ចំនុចដែល ជាអំពើបាបនឹង ទាក់ទងទៅនឹង ការមើលស្រាលតួររបស់ព្រះអង្គ យករបស់គេដោយ អត់បានប្រាប់ម្ចាស់គេ ។

គោលការធំៗដែលមានអត្ថប្រយោជន៏ នៅក្នុងគម្ពីបុរាណមិនបានបញ្ជាក់អោយច្បាស់លាស់នោះទេ តែ គោលធំនៃពីធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយះពេល ១៥ថ្ងៃនេះ ឃើញថាមានប្រយោជន៏ច្រើនណាស់ សម្រាប់ពុទ្ធបរិស័ទ ប្រយោជន៏ទី១ នោះ យើធ្វើបុណ្យក្នុងលក្ខណះតបស្នងសងគុណទៅ កាន់បុព្វការីជន ដែល បានចែក ឋានទៅហើយ ។ 

ទី២ នោះយើងបានធ្វើបុណ្យសម្រាប់ខ្លួនយើងម្នាក់ៗ ដឹងស្រាប់ហើយថា មនុស្សយើងកើតមកក្នុង លោកនេះ មានទ្រព្យសម្បត្តិច្រើន មានយុសក្តិបរិវាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ នូវមិនបានអប់រំចិត្ត គំនិតបានធ្វើ បុណ្យធ្វើ ទាន អោយច្រើនសម្រាប់ខ្លួនយើងនោះទេ គឺគ្មានប្រយោជន៏អ្វីទាំង អស់ បានកើតមកជាមនុស្សជាលាប ដ៏ខ្ពង់ ខ្ពស់ដ៏ក្រៃលែង កើតមកជាមនុស្ស ហើយរស់នៅដោយប្រាសចាកទោសប្រាស់ចារអកុសលជាការក្រ ហើយនៅ ពេលចូលរួចនូវស្តាប់ ព្រះធម៏បានអប់រំក្នុងខឹ្លមសារព្រះធម៏ ដូចជា ពេលភ្ជុំបិណ្ឌកាន់បិណ្ឌ គឺថាជាទូទៅលោក អ្នកប្រាជ្ញខាងធម្មសាស្រ្ត រៀបចំ អោយមាននមសការ ព្រះរតះត្រ័យ សមារទានសីល ដើម្បីនឹងផ្សព្វផ្សាយ នូវ មាគា៏ នៃព្រះពុទ្ធសាសនា អោយជ្រួតជា្រប ដែលសំខាន់ណាស់ ក្នុងការសម្តែងនេះ ព្រះជាម្ចាស់ត្រាស់ដឹងឡើង បាន ៤៥ព្រះវស្សា លោកមិនដែលចោលថ្ងៃណាសម្តែងព្រះធម៏ឡើយ ផ្សព្វផ្សាយ នូវពន្លឺដ៏ត្រចះត្រចង់ ក្នុងនោះ ដែលដើរត្រូវធ្វើល្អទៅបានដោយមាន ការយល់ ត្រូវនេះឯជាគោល ការរស់ប្រាស់ចាកទោសជាកម្រ ហើយយើង បានធ្វើបុណ្យ ទៅដល់អ្នកមានគុណរបស់យើងផងក៏ដូចជាយើងបានចូលមកអប់រំខ្លួនយើង ក្នុងនាមជាពុទ្ធ បរិស័ទ។

ហើយម្យ៉ាងទៀតនៅក្នុងរដូវដាក់បិណ្ឌ នេះជាទិសោត ក៏ប្រទេសយើងក៏ជាប្រទេសកសិកម្ម មិនមែនជាប្រ ទេសឧស្សាហកម្មទេ លោកអ្នកប្រាជ្ញបានឃើញច្បាស់ថា ពេលទំនេររបស់កសិករយើងមានតែ ពេលនឹងហើយ ដែល សន្ទូងកំពុងតែបែកគុម្ភរួចរាល់ពីការងារ ពីសែ្រចំការ មួយរយះ មេឃត្រជាក់ល្អផង ដែលជាឪកាសងាយ ស្រួលទៅដល់ពុទ្ធបរិស័ទមកធ្វើបុណ្យ សន្សំកុសលនៅក្នុងវត្តនីមួយៗ នៅពេលស្តាប់ធម៏ប៉ារ៉ាលោកសូត្រ លោកអប់រំអំពីធម៏ដែលអោយវិនាសក្នុងជីវិតរបស់យើងកាលណាយើងស្គាល់ផ្លូវអបាយភូមិបានហើយយើងដើរតាមផ្លូវល្អ និង ផ្លូវត្រឹម ផ្លូវប្រពៃមានសេរីសួស្តីនៅក្នុងជីវិតមានចម្រើនលូតលាស់ណាស់ ដូចជាលោកសូត្រប៉ារ៉ាបវ។ជនណាបានប្រព្រឹត្តិល្បែងទាំងបីប្រការ ល្បែង ស្រី ល្បែងស្រា និង ល្បែងភ្នាល់ផ្សេងៗ ធ្វើទ្រព្យខ្លួនអោយ អន្តរាយ ការល្បែងទាំង ឡាយនាំអោយវិនាស លោកប្រដៅជាពាក្យសាមញ្ញៗ ហើយមនុស្សយើងស្តាប់គ្នាបាន ហើយអាចកែខ្លួនបាន។ ចំណង់ចំណូលចិត្តរបស់យើងតែងតែងាកទៅរកអំពើអបាយមុខទាំងអស់នោះ។ព្រះពុទ្ធសាសនានោះបានប្រាប់ផ្លូវមនុស្សអោយចាកចេញផុតពីអំពើនាំអោយវិនាសទាំងអស់នោះហើយ ងាកមករកផ្លូវដែលមានសេរីសួស្តី ជោគជ័យម័ង្គល។ 

ទី៣ដើម្បីបង្កើតសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា នឹង ពុទ្ធបទរិស័ទនៅទីជិតទីឆ្ងាយដែលពីមុនមិនធ្លាប់ស្គាល់ គ្នាក្រោយមកក៏ យើងបានស្គាល់គ្នានៅតាមវត្តអារាមនីមួយៗ នឹងបានស្តាប់ធម៌ជាមួយគ្នា បានសមាទានសីល បានថ្វាយបង្គំព្រះរត័នត្រ័យបានរាប់បាទ បានស្តាប់ព្រះធម៌ពន្យល់អប់រំគ្នា ពីដើមភូមិខាងលិចវត្តទាស់ជា មួយភូមិខាង កើតវត្ត ភូមិខាងជើងលួចភូមិខាងត្បូងវត្តជាដើម ។ ក្រោយពីបានស្តាប់ធម៌សុទ្ធតែគ្នាឯង សុទ្ធតែជា មនុស្សចង់សុខហេតុត្រូវទៅ លួចគ្នា មិនត្រឹមតែឈប់លួចគ្នាប៉ុណ្ណោះទេ ថែមទាំងស្រលាញ់រាប់អាន ចងសម្ពាញ់ជាមិត្ត ជាភក្ត័ មានទុក្ខធុរះអ្នកណាមានជម្ងឺ ឈឺធ្ងន់អ្នកណាក្រ ខ្សត់ មនុស្សបួនដប់ភូមិទៅជួយគ្នា។ បើតាមការសិក្សាបុណ្យភ្ជុំបិណ្ឌមាន ពីបែបរបៀបខុសគ្នាគឺតាមបែប ព្រះពុទ្ធសាសនា និងសាសនា ជីនៃខ្មែរបុរាណ និងផលប្រយោជន៏នៃពីធីនេះដូចជា បើបុណ្យភ្ជុំបិណ្ឌតាមព្រះ ពុទ្ធសាសនា គឺគេហៅភ្ជុំបិណ្ឌ បិណ្ឌលាក់គេភ្នូតបាយមួយដុំ ហើយនៅបុណ្យភ្ជុំនឹង គេប្រ មូលបាយនឹង ទៀន ធូម ស្បង់ជីពរ ចំណីអាហារជាដើម ស្ករ តែហើយយក ទៅប្រគេនព្រះសង្ឃ។

នៅក្នុងវត្តភ្ជុំបិណ្យនឹងភ្ជុំបិណ្យនៅក្នុងវត្តជាមួយព្រះសង្ឃ។ ឯប្រភេទដែលជាប់នឹងឬសគល់ខ្មែរ ជាប់ សាសនាជីនឹង ជាភ្ជុំទទេរទេ មានតែពាក្យថា ភ្ជុំមួយមាត់ ហើយយើងអាចថា ជាទំនៀមទំលាប់តាមបែប ខែ្មរសុទ្ធ សាតនឹង ពីព្រោះតាមព្រះពុទ្ធសាសនា អត់ទទួលថាមានព្រលឹង នៅជាប់ជាអចិន្ត្រៃយ៏ទេ ជាអនិចាក់ទាំងអស់ ដូចនេះបើស្លាប់ទៅខណ្ឌនឹងបន្ត គ្នាទៅកើតជាអ្វីមួយទៀត លែងជាជីដូនជីតាយើង ជីដូនជីតាយើង នៅតែជីដូនជីតាយើង ឪពុកម្តាយយើងនៅតែឪពុក ម្តាយយើង។ ដូច្នេះកាលណាយើង នៅតែធ្វើ បុណ្យភ្ជុំ នឹង យើងនឹងជួបអ្នករស់ ជាមួយនឹងខ្មោច ជីដូនជីតា បងប្អូនរបស់យើងសព្វគ្រប់នឹង មានន័យថាយើង នឹងមិនមែន កាន់ព្រះពុទ្ធសាសនាពិតប្រាកដទេ មិនជាបព្ហាអីទេ តែយើងធ្វើតាមរបៀបតពីដូនតាយូរយាមកហើយ ។នេះជាប្រភេទធំមួយ គឺ ភ្ជុំភា្ជប់ ជួបជុំគ្នារវាងអ្នករស់នឹងអ្នកស្លាប់ ដែលមានន័យធំណាស់ បើយើងកាន់ របៀប នេះអោយជាប់ អោយពិតប្រាកដ វាជាប់ទៅនឹងអ្នកស្លាប់ ដែលជាវីរបុរស បានធ្វើការអោយជាតិ បម្រើជាតិ ធ្វើមេទ័ពយ៉ាងម៉េច ជាអ្នក ប្រាជ្ង ជាអ្នកអក្សរសាស្ត្រ ជាជាងចម្លាក់ មានផ្សេងៗទៀត នឹង ដែលមានរូប ចម្លាក់ រូបសម្គល់អី្វផ្សេងៗទៅ។ 

ហើយនៅក្នុងព្រះពុទ្ធសាសនាគ្មានអ្វីនោះទេ យើងសំពះតែព្រះពុទ្ធព្រះអង្គ តែមួយគត់ប៉ុណ្ណោះមិនជឿទៅ អ្វីតាផ្តេរតាផ្តាសនោះទេ ដែលជាហេតុនាំអោយយើងនឹងខុស។ ហើយនឹងការធ្វើភ្ជុំជាមួយ មនុស្សរស់នឹងវិញ ប្រភេទធំមួយគឺ ភ្ជុំអោយធាតុមនុស្សស្រីប្រុស អោយស្គាល់គ្នា ស្រលាញ់គ្នា ជាមួយនឹងសត្វ នេះហើយជា លក្ខណះពិសេស មួយនៅក្នុងសាសនាជីនឹង។ អោយមនុស្សជួបជុំជាមួយនឹងសត្វ ត្រង់ថាថ្ងៃពិធីនឹង យើងមាន សត្វគោ សត្វក្របីគេដុសលាង គេជូត គេលាប ម្សៅ បាញ់ទឹកអប់ គ្រឿងសំអាង អោយចំណីអាហារឆា្ងញ់ៗ សព្វគ្រប់ទៅដល់សត្វទាំងនោះ ។ហើយពួកអ្នកចាស់ទុំ មេផ្ទះ និយាយលួង លោមសត្វ សុំទោសសត្វនឹងថា កាលពីមុនបានប្រើប្រាស់ធ្វើបាប វៃ ជេរ ខុសត្រូវ អីៗផ្សេងៗនឹង កុំអោយប្រកែប្រកាន់ យកទោសយកព័យ អោយសោះ ហើយសន្យាថា និងមិនធ្វើបាបបន្តទៀតទេ។ យកអំបោះស ដែលជាទង់ប្រលឹងយើងនឹង មកចងតាំងពីក្រឡោនផ្ទះគឺមេផ្ទះ ស្ត្រីស្រីមេម្តាយនឹង ជាព្រះមេដែលយើងគោរពជាប់ ពីមនុស្សទៅជាប់ នឹងសត្វផងដែរ។ ពាក្យថាបុណ្យៗ បុណ្យភ្ជុំបើនិយាយតាមពាក្យខ្មែរសុទ្ធគឺ បូណនោះទេ គឺបូណភ្ជុំ គេមិនថាបុណ្យទេ មានន័យថា បុណ្យបាបរបៀប ឥណ្ឌា របៀបព្រះពុទ្ធសាសនា មាននរក មានឋានសួគ៌ ហើយបើបូណយើងពូន យើងធ្វើអោយលូតលាស់ឡើង។

 មេដឹកនាំសាសនាជីរៀបចំពិធីភ្ជុំនឹងតាម របៀប ការធ្វើដែលជាតួធំ មិនមែនជាព្រះសង្ឃ លោកអាចារ្ យនោះទេ គឺជាមេ ជាព្រះមេ ជាមេផ្ទះជាស្ត្រីដែលជាម្តាយ ដែលជាជីដូន ដែលគេចាត់ទុកជាមេក្រឡោង អោយ តម្លៃធំជាងគេនោះ អ្នកនោះជាមេពិធី ធ្វើអ្វីសព្វគ្រប់ទាំងអស់។ អ្នកណាធ្វើនៅក្នុងវត្តក៏ធ្វើទៅ ហើយអ្នកទាំង អស់គ្នា មិនអាចទៅវត្តទាំងអស់បានទេ។គេធ្វើនៅក្នុងវាទ តាជី យាយជី ធ្វើនៅក្នុង ភូមិក្នុងស្រុក ដូចជាបុណ្យ ចូលឆ្នាំគេធ្វើនៅក្នុងវាទក៏ធ្វើ គេធ្វើនៅក្នុងផ្ទះ ក្នុងភូមិមួយៗ នឹងក៏ធ្វើ អោយតែជួបជុំគ្នា ។ការធ្វើនឹងចាំបាច់គឺ ត្រូវគោរព ឪពុក ម្តាយ គឺអញ្ជើញក្រុងពាលី ទៀនប្រាំ ធូបប្រាំ មានផ្ទិលទឹក មានអំបោះស ជាដរាប។ ពីព្រោះទឹកនឹង តំណាងអោយធាតុ បាក្រពើ អំបោះស ជាទង់ព្រលឹងរបស់យើង ហើយនឹងធាតុស្រីដែលជាម្តាយ របស់យើង រូបនាងគងហីង ហើយនៅជាមួយនឹងសត្វទាំងអស់ ដូចជា ឆ្កែ ឆ្មា អ្វីៗជាដើម។ ពេលនឹង សត្វសប្បាយណាស់ ដោយបានម្ហូបអាហារ ចំណីស៊ី ស្រួលបួល។ ភ្ជុំជួបគ្នារវាង ម្ចាស់ផ្ទះ នឹង អ្នកបម្រើការនៅក្នុងផ្ទះ បើយើង និយាយពីដើមមានខ្ញុំកំដរហែរហប រស់នៅដូចក្រុមសាច់ញ្ញាតិ លែងអោយ ប្រកែប្រកាន់ ជេរប្រមាតប្រទិច អីទៀតហើយ គ្រប់ទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គម គឺគេជួបជុំគ្នាឡើង វិញដើម្បី សម្រួលទំនាក់ទំនងកុំអោយមានការរំលោភ គំហែងគំរាមគា្ន ដូច្នេះហើយទើប បានជាគេប្រើពាក្យថា ភ្ជុំ ប៉ុណ្ណឹង គេមិនថា ភ្ជុំបិណ្ឌទេ។ 

កាលបរិច្ឆេកការប្រារព្ធពិធី បុណ្យភ្ជុំគេកំណត់នៅពេលធំ គឺ នៅក្នុងមួយថ្ងៃនឹង ហើយរួចហើយគេចេះតែបន្ត បន្ថិចៗ រហូតទៅដល់ពេលបណ្តែតលយប្រទីត បណ្តែតភ្លើទៀនទៅតាមទឹក គឺថា គេជូនប្រលឹងខ្មោច ដែលបានស្លាប់នឹង អោយទៅឋានអរូបិយនឹងវិញ អោយទៅតាមទឹក។ ដោយនៅជំនាន់អង្គរ នៅ ក្នុងទឹកបារាយ ក្នុងចង្អូរទឹក ជំវិញប្រាសាទ អ្នកស្រុកទៅបណ្តែតប្រទីត ។ អត្ថប្រយោជន៏ចំពោះមនុស្ សរស់ត្រូវគិតទៅ ដល់មនុស្សសា្លប់ គឺប្រយោជន៏ធំ គឺអោយយើងស្គាល់ស្រុក ស្គាល់ទីជាតិកំណើត ស្គាលទឹកដីរបស់យើង ស្គាល់ ស្នាដៃទឹកដៃនៃជាតិយើងដែលបានធ្វើតគ្នារៀងមក គ្រប់គ្រាពេលមាន ផលលំបាក ពេលមានគ្រោះថា្នក់ ឬពេលសប្បាយអោយយើងចាំ ប្រវត្តិសាស្ត្ររបស់យើងដែលជា កម្លាំងជាតិមួយធំណាស់ ។ បើយើងមិនចាំ នូវប្រវត្តិសាស្ត្ររបស់យើងទេ យើងនៅតែកាត់ដីទុកអោយគេ បរទេសមកយក មកបុក មកសង្កិនមករុករាន ។ សរុបមក ភ្ជុំ មានសកម្មភាព បីយ៉ាង គឺ 


១ ភ្ជាប់បច្ចុប្បន្ន ទៅនឹង អតីតកាល គឺអោយមានសតិសម្បតិញ្ញះ ភ្ជាក់ អោយដឹងរឿងប្រវត្តិ កំណើត គឺយល់ ប្រវត្តិសាស្ត្ររបស់យើង ដឹងកើតសា្លប់ ល្អចម្រើនយ៉ាងម៉េច បាត់ទឹកបាត់ដីយ៉ាងម៉េច ទម្លាប់អោយយើងមាន ខួរក្បាលនឹងជាប់ទៅនឹង រឿងប្រវត្តិសាស្ត្ររបស់យើង កុំអោយភ្លេច ធាតុកំណើតរបស់យើង ។ 
២ មនុស្សដែលនៅរស់នៅជាមួយគ្នា ជាឪ្យកាសបានជួបជុំគ្នា ចងជាតិកំណើតរបស់យើង តាមអំបោះស ថែមទាំងនៅក្នុងភូមិ ក្នុងស្រុក ក្នុងខេត្តទៀតផង។ 
៣ ភ្ជុំមួយទៀត គឺថា អោយយើងភ្ជាប់ទៅនឹង សត្វ ទៅនឹង ធម្មជាតិ ទូទៅទាំងអស់ ដោយបញ្ជាក់ថា ការធ្វើ របៀបនឹងមិនមែនជាបុណ្យទេ តាមខ្មែរគេថា បូណ គឺជួយដាស់តឿន រំលឹក ការគ្រប់បែបយ៉ាងកុំអោយយើងភ្លេច អោយយើងកាន់ តែយល់ កាន់តែចម្រើតែចម្រើនឡើងទៀត។ កាលណាយើងហៅថា បុណ្យ ចាំថា យកផល នឹងទៅឡើងឋានសូគ៌ ។យើងកើតមកទៅជាអ្នកធំ អ្នកមានទ្រព្យសម្បត្តិ មានអំណាចតែប៉ុណ្ណឹង នេះហើយថា ការធ្វើ បុណ្យ។ ចំពោះបូណវិញ ជាការកសាងការបង្កបង្កើន អោយលូតលាស់អោយភា្ជក់ រលឹក អោយយល់ អោយមានប្រាជ្ញា អោយយល់ពិត អោយមនុស្សចម្រើន សប្បូរសប្បាយរុងរឿងទាំងអស់គ្នា ។កាលណា យើងចេះភ្ជុំ ជាតិកំណើត ជាតិសាស្ត្ររបស់យើង តាមអំបោះស តាមព្រលឹងរបស់យើងនឹង ហើយយើពួតដៃ ពួតកម្លាំងគ្នា រួមគំនិត អោយជាតិរបស់យើងអោយចេះការ ពារ ចេះស្រលាញ់ ទឹកដីអោយកាន់តែ ខ្លាំក្លាថែម ទៀត។ 

ភ្ជុំបច្ចុប្បន្នកាលនេះ ទៅនឹង អតីតកាលនេះ អោយមានសតិសម្បត្តិញ្ញះ ផ្នែកប្រវត្តិសាស្ត្រ អោយយើងចាំជាតិ កំណើត ការរស់ស្លាប់ ការពិបាក សប្បាយជាមួយគ្នា គឺយើងមិនធ្លាក់ខ្លួន នាំអោយអន្តរាយ ជៀសវាងសេចក្តីខូច ខាតអន្តរាយជាតិ របស់យើង។ ប្រសិនបើយើងមិនរំលឹងអ្វីដែលបានស្លាប់ទៅហើយ បាត់ទៅហើយ ពីអតីតកាល នោះទេ គឺយើងគ្មានអ្វីជាតម្លៃដុំកុំភួននោះទេ។ ហើយកាលណាយើងមិនចេះភ្ជុំរវាងមនុស្សរស់ជាមួយសត្វ ធម្ម ជាតិនោះទេ ចិត្តសាហាវរបស់យើង រំលោភទៅលើសត្វ ដែលគ្នាមិនចេះនិយាយស្តីក៏ដោយ ក៏អាចមានគំនិត ឃោរឃៅ ហើយចិត្តអាក្រក់ ចិត្តកាច នៅតែដុះដាល ហើយបើចេះអាណិតសត្វ ឈើព្រៃធម្មជាតិនឹង កសាងចិត្ត គំនិត នេះហើយជាការបូណ ដើម្បីអោយក្លាយជាមនុស្សល្អ។

Sunday, September 22, 2019

ហិរិឳតប្បៈ

ហិរិ  សេចក្តី​ខ្មាស​បាប​ ជាអជ្ឈត្តិកៈសមុដ្ឋាន ឬហៅធា អត្តាធិបតេយ្យ ដែលមានដែនកើតខាងក្នុងមាន ៤ យ៉ាង គឺ
                 ១. ជាតឹ បច្ចវេក្ខិត្វា ពិចារណាអំពីជាតិ
                 ២. វយំ បច្ចវេក្ខិត្វា  ពិចារណាអំពីវ័យ
                 ៣. សូរភាវំ បច្ចវេក្ខិត្វា ពិចារណាអំពីភាពខ្លាវក្លា
                 ៤. ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាអំពីភាពជាអ្នកចេះដឹង
ឱត្តប្ប  សេចក្តី​ក្តៅ​នឹង​បាប ជាពហិទ្ធាសមុដ្ឋាន ដែលមានដែនកើតនៅខាងក្រៅ ជាលោកាធិបតេយ្យ មាន ៤ យ៉ាងគឺ
                 ១. បរានុវាទភយៈ ភ័យអំពីអ្នកដ៏ទៃ
                 ២. អត្តានុវាទភយៈ ភ័យអំពីខ្លួនឯង
                 ៣. ទុក្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុក្ខគតិ
                 ៤. ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្ដេច
ពាក្យថា លោកបាលធម៌ ប្រែថា ធម៌រក្សាលោក ឬហៅថា ទេវធម៌ ដូចមានក្នុងខុទ្ទក​និ​កាយ​​ធម្មបទថា
ហិរិឳត្តប្បសម្បន្នា សុក្កធម្មសមាហិតា
សន្តោ សប្បុរិសា លោកេ  ទេវធម្មាតិ វុច្ចរេ ។
សប្បុរសទាំងឡាយ អ្នកមានចិត្តស្ងប់រម្ងាប់ បរិបូណ៌ដោយហិរិ និងឳត្តប្បៈ ជាអ្នក​មាន​ចិត្ត​តម្កល់​នៅក្នុងធម៌ស អ្នកប្រាជ្ញពោលថា ជាបុគ្គលមានទេវធម៌ក្នុងលោក។

អធិប្បាយ
ពាក្យ​ថា​ ហិរិ​ ឱត្តប្ប​ បាន​ដល់​ សេចក្តីខ្មាស​ និង​សេចក្តី​តក់​ស្លុត​ ដែល​លោក​សម្តែង​ទុក​យ៉ាង​នេះ​ថា​ “យំ ហិរីយតិ ហិរីយិតព្វេន​ ឱត្តប្បតិ ឱត្តប្បិតព្វេន​ សេចក្តី​ខ្មាស​ដោយ​វត្ថុ​ដែល​គួរ​ខ្មាស​ តក់​ស្លុត​ចំពោះ​ដោយ​វត្ថុ​ដែល​គួរ​តក់​ស្លុត” ។ ប្រការ​មួយ​ទៀត​ បណ្តា​ធម៌​ទាំង​ ២​ យ៉ាង​នេះ​ ហិរិ​ មាន​សមុដ្ឋាន​ពី​ខាង​ក្នុង​ ឱត្តប្ប​ មាន​សមុដ្ឋាន​ពី​ខាងក្រៅ​ ហិរិ​ មាន​ខ្លួន​ជាធំ​ ( អត្តាធិបតេយ្យ ) ឱត្តប្ប​ មាន​លោក​ជា​ធំ ( លោកាធិបតេយ្យ ) ហិរិ​តាំង​ឡើង​ព្រោះ​សេចក្តី​ខ្មាស​អៀន​ក្នុង​ចិត្ត​ ឱត្តប្ប​ តាំង​ឡើង​ព្រោះ​សភាវៈ​ គឺ​សេចក្តី​តក់​ស្លុត​ ។​ ពាក្យ​អធិប្បាយ​ដោយពិស្តារ​ក្នុង​រឿង​ហិរិ​ និង​ឱត្តប្ប​នេះ​ បាន​ពោល​ទុក​ដោយ​សព្វ​គ្រប់​ក្នុង​វិសុទ្ធិមគ្គ ។
ហិរិ នោះ បាន​ខាង សេចក្ដី​ខ្មាស ចំពោះ​បាប​ទុច្ចរិត​ផ្សេង​ៗ​។
ឱត្តប្បៈ នោះ បាន​ខាង សេចក្ដី​ខ្លាច ចំពោះ​បាប​ទុច្ចរិត​ផ្សេង​ៗ​។
ធម៌ ២ ប្រការ គឺ ហិរិ និង ឱត្តប្បៈ នេះ ជា​ធម៌​សំខាន់​បំផុត​របស់​សមណៈ​, បើ​មិន​មានធម៌ ២ ប្រការ​នេះ​ទេ មិន​គួរ​ហៅ​ថា​សមណៈ​ឡើយ​, កាលបើ​មានធម៌ ២ ប្រការ​នេះ ទើប​ជាដើម​ចមនាំ​ឲ្យ​បាន​សម្រេចគុណវិសេស​ដទៃ​ៗ ជា​លំដាប់​ទៅ​។
ព្រះ​បរមគ្រូ​ទ្រង់​ត្រាស់​ថា ធ្វើ​ឲ្យ​ជា​សមណៈ​ត្រូវ​តែ​មាន​ហិរិ​និង​ឱត្តប្បៈ​ជាប់​ជា​និច្ច​។ ធម៌​ទាំង​ពីរ​នេះ​ជា​ប្រធាន​នៃ​ធម៌​ទាំងពួង ហើយ​ទ្រង់​សម្ដែង​ថា បរិសុទ្ធ​កាយសមាចារ​, បរិសុទ្ធ​វចីសមាចារ​, បរិសុទ្ធ​មនោ​សមាចារ​, បរិសុទ្ធ​អាជីវៈ​ឥន្ទ្រិយសំវរៈ​, ភោជន​មត្តញ្ញូ ការ​អាស្រ័យ​នៅ​ក្នុង​ទី​សេនាសនៈ​ដ៏​ស្ងាត់​, ការ​ជម្រះចិត្ត​ឲ្យ​ប្រាសចាក​នីវរណធម៌​ហើយ​តម្កល់​ឲ្យ​ខ្ជាប់​ជា​សមាធិ​, ធ្វើ​បញ្ញា​ដែល​ឃើញច្បាស់​ក្នុង​ចតុរារិយសច្ច​ឲ្យ​កើតឡើង​។ ធម៌​អម្បាល​នេះឯង ជា​ធម៌​របស់​សមណៈ ។


Friday, July 5, 2019

ក្រុមភ្លេងរតនៈបទុម











Wednesday, June 5, 2019

ស្រឡាញ់ត្រូវលះបង់​


ស្រឡាញ់ត្រូវលះបង់​ ត្រូវប្រកបដោយ​ មេត្តាករុណា​ ព្រមដោយបញ្ញា​ ទេីបនាំមកនូវសេចក្ដីសុខចំរេីន


ព្រហ្មវិហារធម៌ ៤ របស់​ឪពុក​ម្តាយ
-​ មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។
-​ ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេរូបឆាប់រួចចាកសេចក្តីទុក្ខនោះ។
-​ មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។
-​ ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣)

ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម +វិហារ+ ធម៌។ ពាក្យថា ព្រហ្ម មាន ន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត ។ វិហារ ប្រែថា ទីកន្លែងសម្រាប់នៅ ការនៅ ការនៅដោយសប្បាយ ការដើរកម្សាន្តសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។ វិហារធម៌ ប្រែថា ភាវៈឬធម៌ជាទី សម្រាកចិត្ត ឈាន សមាបត្តិ។ ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម, ធម៌ជាលំនៅនៃ ចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ (នេះបើតាមវចនានុក្រមខ្មែរ)

សរុបសេចក្តីមក ព្រហ្មវិហារធម៌ (The Four Immeasurables) ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។ ឪពុកម្តាយតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះ ដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្ត់ល់ជម្រកឱ្យ។ រីឯកូននេះ អាក្រក់ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកឡើយ។ ការគិតដូច្នេះសូម្បី តែមួយវិនាទី មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ។

Thursday, May 16, 2019

Album Photos - ស៊ុមរូបថត

All these are original photo frames with Khmer design. It is the best choice for you to use photo stamping at home.


កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម