ត្រប់ជាដំណាំមួយដែលប្រជាជននៅលើពិភពលោកតែងតែបានស្គាល់ និងប្រើប្រាស់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុត ចាប់តាំងពីដើមសតវត្សទី១៦មកម្ល៉េះ។ នៅឆ្នាំ១៧៥៣ ក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន បានកំណត់ប្រភេទរុក្ខជាតិនេះនៅក្នុងក្រុមគ្រួសារ សូឡាណាសេ (Solanacear) លំដាប់ សូឡានូម Solanum។ ហើយមានឈ្មោះវិទ្យាសាស្ដ្រហៅថាSolanum melonggnaL.ប៉ុន្ដែវាក៏មានឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ១៧៧៥ អ្នកប្រាជ្ញឈ្មោះ Forsskal បានអោយឈ្មោះ Solanum cagulans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញឈ្មោះDun Dunal បានអោយឈ្មោះថាSolanum pressum។
នៅក្នុងប្រភេទ ដំណាំត្រប់មានច្រើន ប្រភេទដូចជាៈ
- ត្រប់ពុតញងៈ ឈ្មោះវិទ្យាសាស្ដ្រហោថា Solanum torvum Swarte ឈ្មោះធម្មតាហោថា Bitter egg plant
- ត្រប់ស្រួយ ត្រប់ខារ ឬត្រប់ពងមាន់ៈ ឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum macrocarpon ឈ្មោះធម្មតាអាចហៅថាBitter egg plant បានដែរ។
- ត្រប់ក្រាំងរមាស ឬត្រប់សណ្ដាយៈ មានឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum melongena មានឈ្មោះធម្មតាហៅថា Egg plant ឬ ត្រប់ សណ្ដាយ និងត្រប់ក្រាំងរមាសដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះឬបៃតង។ ជាទូទៅគេពិនិត្យឃើញមានចំនួន ២២ ប្រភេទនៃក្រុម Solanumនៅក្នុងប្រទេសឥណ្ឌា ។
តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា
នៅប្រទេសចិន ឥណ្ឌា និងទ្វីបអាហ្វ្រិក។ ប៉ុន្ដែក្រោយមករីករាយដាលដល់ទ្វីបអាមេរិក និងពេញពិភពលោកជាពិសេសតំបន់សីតុណ្ហភាពក្ដៅ។ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។
គេដាំដុះវាជាលក្ខណៈចំការធំៗតាមបណ្ដោយទន្លេមេគង្គនិងតំបន់ផ្សេងៗទៀតជា
ច្រើនតែដាំជាលក្ខណៈសួនបន្លែចំរុះ ។
VIDEO
ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើប្រែប្រួលពី
អាកាសធាតុជាពិសេសនៅពេលសីតុណ្ហភាពត្រជាក់ សំណើមបរិយាកាស ខ្ពស់វាធ្វើ
អោយឥទ្ធិពលនៃការបន្ដពូជ
ប្រដាប់បន្ដពូជញីមិនទទួលយកលំអងផ្កាឈ្មោលក្នុងពេលវេលាដែលបង្កកំណើត
ប៉ុន្ដែសីតុណ្ហភាពត្រជាក់មធ្យមហើយរយៈពេលវែងក្នុងរដូវដាំដុះធ្វើឱ្យ
ត្រប់ទទួលបានជោគជ័យ លើការងារកសិកម្ម ។
ចំពោះប្រភេទពូជដែលមានអាយុកាលលូតលាស់វែងអាចមានកំរិតធន់ទ្រាំ
និងបន្សាំបានល្អក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ នៅពេលយប់ត្រជាក់ហើយពេលថ្ងៃក្ដៅរយៈពេលខ្លី
(ថ្ងៃខ្លី) ធ្វើអោយត្រប់បាត់បង់ទិន្នផលច្រើន។
ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥ oC ធ្វើអោយការដុះលូតលាស់និងទិន្នផលខ្ពស់ជាទីបំផុតគឺដុះលូតលាស់លឿន
ផ្កាចេញស្រុះគ្នាល្អកំរិតបន្ដពូជ និងការធំធាត់របស់ផ្លែបានល្អ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ពី៣០-៣៣
oC និងមាន ខ្យល់បក់ខ្លាំងក្នុងអំឡុងពេល ត្រប់ចេញផ្កា
វាធ្វើអោយមានឥទ្ធិពលអាក្រក់ដល់ផ្ការីក ហើយលទ្ធផលទិន្នន័យថយចុះក៏កាន់តែខ្លាំង
។ គ្រាប់ពូជដុះពន្លកបានល្អជាមធ្យមគឺ២៥។
២-អំពីលក្ខខណ្ឌដី
ត្រប់គឺជាប្រភេទដំណាំមួយដែលអាច
ដុះលូតលាស់បានលើផ្ទៃដីស្ទើគ្រប់ ប្រភេទដូចជាប្រភេទដីខ្សាច់ស្រាល ខ្សាច់មធ្យម
ខ្សាច់ធ្ងន់ ដីឥដ្ឋខ្សោយ ឥដ្ឋមធ្យម និងដីឥដ្ឋ។
ប្រភេទដីដែលសមស្របសំរាប់ដំណាំនេះគឺដីឥដ្ឋល្បាយនិង ដីល្បាយ
ខ្សាច់ធ្វើអោយត្រប់ទទួលបានទិន្នផលខ្ពស់។ ប៉ុន្ដែដីសំរាប់ដាំត្រប់គួរតែស្រទាប់ដាំដុះជ្រៅ
និង pH ចាប់ពី៥ ,៥-៦ ,០ទើបទទួលបានល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់ pH ទាបជាង៥ឬខ្ពស់ជាង៨ វាតែងតែធ្វើអោយត្រប់ជួបប្រទះនូវ
បញ្ហាជំងឺកង្វះសារធាតុចិញ្ចឹមច្រើនលើផ្លែ ។
ការសាបនឹងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំងឬកេសដែលមានទទឹង០,៥ម
បណ្ដោយ១ម ជំរៅ៥សម បាតកេសត្រូវមានរន្ធតូចៗ យកដីខ្សាច់ម៉ដ្ឋដុតសំលាប់
មេរោគជាមុនហើយទុកអោយត្រជាក់ ទើបចាក់ចូល ក្នុងកេសអោយពេញស្រោច
ទឹកអោយជោគបន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗ ទៅសាបតាមចង្អូរជំរៅ ១សម
ចន្លោះចង្អូរ៥សម ក្រោយសាបហើយត្រូវលប់ដីខ្សាច់នោះពីលើអោយជិត គ្របចំបើង
ស្ងួតពីលើហើយស្រោចទឹកអោយជោគព្រឹក ល្ងាច រយៈពេល ២-៣ថ្ងៃ អាចបកចំបើងនោះចេញ
គឺពេលត្រប់ដុះទូលដីខ្សាច់ចេញមក។ ក្រោយពីវាដុះមាន សន្លឹកកំណើតដំបូង មានអាយុ
៧-១០ថ្ងៃ អាចដកកូនពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល
ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ដិ និងអង្កាម ។
ការថែទាំស្រោចទឹកស្រោចជីអាចធ្វើឡើងដូចគ្នានឹងការសាបថ្នាលធម្មតាដែរតែការសាបរបៀបនេះ
បើគ្រាប់ពូជចំនួនតិចអាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានយកទៅដាំ
គឺរយៈពេលតែបីអាទិត្យប៉ុណ្ណោះ ។
២- រដូវកាលដាំដុះ
ត្រប់ជាប្រភេទដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំដោយមិនប្រកាន់រដូវ
ក៏ប៉ុន្ដែនៅពេលសីតុណ្ហភាពឡើងខ្ពស់ ធ្វើអោយត្រប់ បន្ថយការចេញផ្កា ឬពេល
សំណើមដីមិនគ្រប់គ្រាន់ធ្វើអោយត្រប់ផ្លែមិនបានវែងហើយមានរស់ជាតិល្វីងខារ
នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺរដូវប្រាំង និងរដូវវស្សា។
នៅតំបន់ទំនាបទន្លេមេគង្គ
និងជុំវិញទន្លេសាបការដាំដុះចាប់ផ្ដើមពីរដូវទឹកសំរកនៅខែតុលា វិច្ឆិកា
ដល់ខែកក្កដា និងសីហានៅតំបន់ខ្ពង់រាប និងភ្នំ គឺពីខែឧសភាដល់ ខែវិច្ឆិកា
ដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង។
៣- ការរៀបចំដី
ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់
។ការភ្ជួរអោយជ្រៅរាស់បំបែកដីអោយម៉ដ្ឋនិងច្រើនលើកគឺ
រឹតតែធ្វើអោយដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់
គឺជួយសំរួលដល់ការដុះលូតលាស់នូវប្រព័ន្ធឬសជ្រាបទឹកបានរហ័ស
សំរួលអោយការស្រូបយកជីជាតិបានល្អ។
ការរៀបចំដីអាចធ្វើឡើងទៅតាមរបៀបផ្សេងៗគ្នា ដូចជាកាប់នឹង ចប
ភ្ជួរនង្គ័ល គោយន្ដ ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំផ្ទៃដី ។
ដំបូងត្រូវរាស់ប្រមូលនូវស្មៅ កាកសំណល់ដំណាំចាស់ ដុត ឬ
យកចេញពីចំការបន្ទាប់មកភ្ជួរហាលដីរយៈពេល ៥-៧ថ្ងៃ
អោយស្មៅងាប់និងផ្ដាច់ជីវិតពពួកសត្វល្អិត ចង្រៃផ្សេងៗ
នៅក្នុងដីក្រោយមកទើបរាស់បំបែកដីអោយម៉ដ្ឋ និងកៀរអោយស្មើ។
ដើម្បីលើករងដាំបានត្រូវភ្ជួររាស់ដីអោយបាន ៣-៤លើក។
ការដាំតាមរបៀបកសិករគេមិនលើករងឡើយ តែដើម្បីអោយងាយស្រួលស្រោចគេលើករង។
ការលើករងមានសារៈសំខាន់បំផុត ដូចជានៅរដូវវស្សា ការលើករងអោយមានកំពស់
ខ្ពស់ធ្វើអោយទឹកហូរចេញពីចំការបានរហ័ស។ នៅរដូវ
ប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាលសំរាប់ដាំត្រប់គឺមានទទឹង ១០០សម
កំពស់ ២០-២៥សម បណ្ដោយតាមលទ្ធភាព ឬសភាព របស់ដី។
៤- ររបៀបដាំដុះ
បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្ដៅតាមបណ្ដោយរង ឬ ថ្នាលដាំមួយជួរគឺចន្លោះជួរ
១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ព មួយ ដើម។ ជំរៅរណ្ដៅដែលកាប់គឺ
៨-១០សម ក្នុងរកណីកូនត្រប់សាបលើថ្នាល
ផ្ទាល់គេត្រូវស្រោចទឹកកូនត្រប់អោយជោគរយៈពេល២០-៣០នាទីមុនដកដើម្បី
បន្ធូនូវ ការដាច់ឬស ។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកយកវាទៅដាក់
ក្នុងឧបករណ៍ ដូចជា កញ្ជើ ល្អី កញ្ឆេ ។ល។
ហើយស្រោចទឹកអោយជោគរក្សាទុកនៅក្រោមម្លប់
ធ្វើអោយកូនត្រប់មានសភាពរឹងមាំធន់កំដៅថ្ងៃក្រោយមកទើបយកទៅដាំនៅពេលរសៀល
ចាប់ពីម៉ោង២រហូតដល់ ពេលល្ងាចត្រជាក់ក្រោយពីដាំភ្លាមត្រូវស្រោចទឹក
អោយជោគតាមរណ្ដៅនីមួយៗ ។
៥- ការស្រោចស្រព
ទឹកជាកត្ដាសំខាន់សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើអោយជីជាតិទាំង
ឡាយនៅក្នុងដីរលាយហើយអាចអោយដំណាំស្រូបយកបានទៅចិញ្ចឹមសរីរាង្គ។
ត្រប់ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី
ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់
ហើយបន្ដស្រោចជាធម្មតាមួយថ្ងៃ ១-២លើកព្រឹក-ល្ងាច
ប៉ុន្ដែនៅពេលត្រប់ចាប់ផ្ដើមចេញផ្ការហូតដល់ពេលប្រមូលផលវាត្រូវការទឹក
ច្រើនជាងពេលដាំ
។ក្នុងដំណាក់កាលនេះគេអាចបញ្ចូលដោយម៉ាស៊ីនទៅតាមចន្លោះរងក៏បានហើយបាញ់
អោយជោគក៏បានធ្វើយ៉ាងណា
អោយដីមានសំណើមកាន់តែខ្លាំងក្នុងដំណាក់កាលនេះជាពិសេសនៅរដូវប្រាំង។
៦- ការប្រើប្រាស់ជី
ត្រប់ត្រូវការសារធាតុចិញ្ចឹមមុខ គឺ វាត្រូវការដីដែលមានជីជាតិច្រើន
ដែលជាសមាសធាតុសំរាប់ផ្ដល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់ ។ ជី
ធម្មជាតិដូចជាកំប៉ុស្ដផ្សំ លាមកសត្វគ្រប់ប្រភេទជីស្រស់
ឬជីបៃតងសុទ្ធសឹងជាសមាសធាតុ ដែលបណ្ដោលអោយលូតលាស់ លឿន និងទិន្នផលខ្ពស់។
ជីអាចម៌មាន់គេប្រើកំរិតពី ៨-១០តោន/ហត ជីលាមកគោ ក្របីចំនួនពី ១៥-២០តោន/ហត
ជាពិសេសគឺដាក់នៅ ពេលដាំដែលហៅថាជីទ្រាប់បាត។ ដំណាំនេះត្រូវការសារធាតុសំខាន់ៗ
ដូចជា N, P, K, Ca, S, Fe និងB ។
កាលណាកង្វះសារធាតុទាំងនេះអាចលេចចេញនូវសញ្ញាដូចតទៅ
- កង្វះធាតុអាសូត(N) ធ្វើអោយដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក ។ - កង្វះធាតុផូស្វ័រ (P) ស្លឹកប្រផេះស្រអាប់ហើយធ្វើអោយស្លឹកឆាប់ ប្រែពណ៌ទៅជាលឿងទុំជ្រុលមុនអាយុដើមមែកទន់មិនរឹងមាំ ។
- កង្វះធាតុប៉ូតាស្យូម (K) និងដែកFe:
ធ្វើអោយពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រមទាំងលូតលាស់មិន
ពេញលេញឆាប់ទទួលរង ជំងឺផ្សេងៗ ពិសេសជំងឺផ្សិតលើស្លឹក ។
ដំណាំនេះគេប្រើជីមានច្រើនដំណាក់កាលដូចជា៖មុនពេលដាំ (ទ្រាប់បាត) ប្រើជី
១៥,១៥,១៥ ចំនួន ២០០គក្រ/ហត ក្រោយដាំ រយៈពេល ៧-១០ថ្ងៃ ប្រើជីអ៊ុយរ៉េ ៤៦%
ចំនួន ៦៥គក្រ/ហតដោយលាយទឹកស្រោច ឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន ។
រយៈពេលបីអាទិត្យក្រោយដាំគេដាក់ជីបំប៉នប្រភេទ ១៥,១៥,១៥ ចំនួន
២០០គក្រ/ហតដោយដាក់តាមចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចទឹកអោយជោគ។
លើកចុងក្រោយគឺដាក់ជីប្រភេទអ៊ុយរ៉េចំនួន ៨៤គក្រ លាយជាមួយ ជីផូស្វាត
(P2O520%) ចំនួន១០០គក្រដើម្បីដាក់លើកផ្ទៃដី ១ហតនៅពេលត្រប់ ចាប់ផ្ដើម
ប្រមូលផលលើកទីមួយមានរយៈពេល ៦៥-៧០ថ្ងៃ ក្រោយដាំ ។
៧- ការកំចាត់ស្មៅ
ការកំចាត់ស្មៅ គឺគេចាប់ផ្ដើមអនុវត្ដតាំងពីចាប់ផ្ដើមភ្ជួរដីមកដោយរាស់
ប្រមូលដុតចោលទើបភ្ជួរដី ។ ការដាំដុះលក្ខណៈទីផ្សារធំៗមុនរាស់យកស្មៅចេញ
គេប្រើថ្នាំសំលាប់ស្មៅឈ្មោះGlyphosate ឬ Glycine ៤៨ ១ហតផ្ទៃដីប្រើ ២,៥លីត្រ
។ វិធីប្រើគឺកំរិត ៦៩-៧០ CC លាយទឹក ២០លីត្រ បាញ់លើផ្ទៃដី២០០ម២ ក្រោយ
ពីបាញ់រយៈពេល៧ថ្ងៃ ទើបចាប់ផ្ដើមរាស់ប្រមូលផលយកស្មៅចេញហើយភ្ជួរ
ហាលដី។វិធីសាស្រ្តធ្វើដោយចបគឺក្រោយដាំ២អាទិត្យគេត្រូវជ្រំជ្រោយ
ដីឱ្យផុស ល្អហាលដី២ ថ្ងៃទើបពូនរងឡើងវិញ ដើម្បីអោយស្មៅចង្រៃងាប់។ លើកទី២
គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយដីឡើយ ។
IV-អំពីជំងឺ និងវិធានការការពារ
ត្រប់ជាប្រភេទដំណាំមួយដែលទទួលរង ការបំផ្លាញពីជំងឺផ្សិតតូច ដើម ស្លឹក ឬស និងផ្លែ ។
ជំងឺរ លួយ គល់កូនត្រប់ៈ ឈ្មោះ
(Damping off Pythium SPP. Rhizontonia Spp)
តាមធម្មតាជំងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ឌ
អាកាសធាតុនិងបណ្ដាលមកពីកត្ដាសំណើមនៃដី។ប្រភេទជំងឺរលួយគល់កូនត្រប់ឈ្មោះ
DamPing off នេះគឺបំំផ្លាញ កូនត្រប់ទើបនឹងដុះរហូតដល់កូនត្រប់មាន
សន្លឹកពិតលក្ខណៈ ពិសេសរបស់វាគឺ បណ្ដាលមកពីដីដែលមានមេរោគ ។
វិធានការការពារ
ត្រូវបាចកំបោរសចំនួន ២៥០-៣៥០គក្រ/ហត ហើយភ្ជួរលុបរយៈពេលពីរសប្ដាហ៍
ទើបរៀបចំដីដាំបាញ់ថ្នាំផ្សិតដូចជា Mancozeb Manev ឫ Captan
មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និង ផ្លែ ។
អំពីសត្វល្អិត
សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានពីរក្រុមធំៗ ក្រុមចោះ
និងស៊ីបំផ្លាញព្រមទាំងក្រុមជញ្ជក់យករុក្ខរស ។ ក្រុមស៊ីបំផ្លាញ ៖
ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជាៈ ដង្កូវស៊ីរូងផ្លែ និងដើម ឈ្មោះEgg Plant
Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្ដ្រនៅក្នុងគ្រួសារ Leucinodes
Orbonalis Lepidoptera lMdab; Pyraliden
លក្ខណៈនៃការបំផ្លាញមេអំបៅតែងពងដាក់ស្លឹកខាងក្រោមរាយៗ
ជាក្រុមខ្លះទៀតពងដាក់លើផ្កា និង
ដើមក្រោយមកពងវាញាស់ហើយចោះចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយ ឬ
ក្ដឹបខ្ចីធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោន ផ្លែត្រប់ស្អុយមិនអាចលូតលាស់បាន
ជាពិសេសវាបង្កកំណើតនៅលើគ្រប់ដំណាំអំបូរ សូឡាណាសេ
ធ្វើអោយវាមានលទ្ធភាពពង្រីក
ប្រជាករបានយ៉ាងលឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ។ដើម្បីការពារទៅនឹង
កត្ដាចង្រៃ បែបនេះគេត្រូវអនុវត្ដតាមវិធីសាស្ដ្រច្រើន យ៉ាងដូចជា
ជ្រើសរើសពូជធន់ទ្រាំល្អ រៀបចំដីឱ្យត្រឹមត្រូវ ផ្លាស់ប្ដូរមុខដំណាំ
ជ្រើសរើសរដូវដាំអោយមានចន្លោះជួរនិងគុម្ពអោយបានត្រឹមត្រូវកាត់រំលោះស្លឹក
ចោលខ្លះសំអាតស្មៅក្នុងចំការព្រមទាំងវិធានការគីមីរួមផ្សំពេលសត្វល្អិតទើបនឹងកើត
។
VI-ការប្រមូលផល
ត្រប់អាចប្រមូលផលបានក្រោយពី ដាំរយៈពេលខុសៗគ្នាទៅតាមប្រភេទ របស់ត្រប់ និងប្រភេទរបស់ពូជ។
-ប្រភេទត្រប់ផ្លែខ្ចីដូចជាត្រប់ពងមាន់ ត្រប់ក្រាំងរមាសនិងត្រប់សណ្ដាយ
ផ្លែខ្ចីវាគឺន្លោះពី ៧០-៧៥ថ្ងៃ ហើយការប្រមូលផលអាច
ច្រើនលើកអាស្រ័យទៅលើការថែទាំជាពិសេសគឺការកាត់ស្លឹកចាស់ចោល
ដាក់ជីបន្ថែម និងស្រោចទឹក។ ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំង រមាសគឺ
១១-១៣តោន/ហត ត្រប់ពងមាន់ចន្លោះពី ៨-១០តោន/ហត
រឺឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី
៧-៩តោន/ហត។
ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានឹងត្រប់ខាងលើដែរ
អាស្រ័យទៅតាមប្រភេទពូជពូជទំនើបចន្លោះពី៦៥-៧៥ថ្ងៃ។
ពូជក្នុងស្រុកចន្លោះពី៧៥-៨០តោនថ្ងៃ រឺឯទិន្នផលចន្លោះពី ៨-១៣តោន/ហត។
ត្រប់អាចប្រមូលផលបានច្រើនសារអាស្រ័យ លើការថែទាំ
និងការកាត់ស្លឹកចាស់ៗ ចោលនៅពេលវាបន្ថយផ្កា។
ដើម្បីអោយផ្លែត្រប់រក្សាបាននូវសោភ័ណភាពល្អ និងគុណភាព
គេតែធ្វើការប្រមូលផលពេលព្រឹកព្រលឹមល្ងាចត្រជាក់ក្រោយពីស្រោចទឹក
ហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹក ជាចំហាយបន្ដិចៗទើបរៀបចំទុក
ដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។
អត្ថបទដកស្រង់របស់ក្រសួងកសិកម្ម