ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់បានត្រាស់ដឹងថ្មីៗ ព្រះអង្គទ្រង់ពិចារណាថា ធម៌ដែលតថាគតបានត្រាស់ដឹងនេះ ជ្រាលជ្រៅពេកណាស់ ពិបាកដល់សត្វទាំងឡាយនឹងយល់បាន។ ក្រោយមកព្រះអង្គទ្រង់ពិចារណាប្រៀបធៀបនិស្ស័យរបស់សត្វទាំងឡាយទៅនឹងផ្កាឈូក ៤ជំពូកដែលដុះចេញមកក្នុងពេលផ្សេងៗគ្នាគឺ ៖
១- ឧគ្ឃដិតញ្ញូ បុគ្គលដែលយល់ច្បាស់នូវធម៌ភ្លាមៗ ក្រោយពេលដែលគ្រាន់តែបានស្តាប
់ពាក្យប្រៀនប្រដៅត្រឹមតែមួយគាថាយ៉ាងខ្លី។ ប្រៀបប្រដូចទៅនឹង ផ្កាឈូកដែលបានដុះខ្ពស់ផុតពីផ្ទៃទឹករងចាំទទួលពន្លឺថ្ងៃនឹងអាលរីករះឡើង។
២- វិបចិតញ្ញូ បុគ្គលដែលបានស្តាប់ត្រឹមមួយគាថាខ្លីហើយត្រូវការ ពន្យល់អធិប្បាយបន្ថែម តទៅទៀតទើបអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលដុះផុសចេញមកប៉ប្រះនឹងផ្ទៃទឹក នឹងអាចរីកបាននៅក្នុងថ្ងៃបន្ទាប់។
៣- នេយ្យៈ បុគ្គលដែលល្មមអាចនៅណែនាំប្រៀនប្រដៅបានដោយការពន្យល់អប់រំជារឿយ ដោយវិធីផ្សេងៗ នឹងអាចយល់ច្បាស់នូវធម៌បាន។ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលដុះមកបានពាក់កណ្តាលទឹក ដែលត្រូវចំណាយពេលយូរតទៅទៀត នឹងអាចផុសឡើងហើយរីកឡើងបាន។
៤- បទបរមៈ បុគ្គលអាប់ឥតប្រាជ្ញា ទោះបីជាត្រូវពន្យល់ណែនាំ អធិប្បាយពង្រាយ សេចក្តីវែងឆ្ងាយប៉ុណ្ណាក៏មិនអាចនឹងយល់បាន។ បុគ្គលពួកទី៤ នេះច្រើនតែលុះក្នុងអំពើអាក្រក់ផ្សេងៗ មានអបាយមុខទាំងបួន គឺស្រី ស្រា ល្បែងស៊ីសង និង សេពគប់មិត្តអាក្រក់ជាដើម មិនមានចិត្តចង់ រៀនចង់ស្តាប់នូវពាក្យប្រៀនប្រដៅឡើយ។ បើគេមានឱកាសបានសិក្សារៀនសូត្រនូវ ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ក៏នឹងបានជាឧបនិស្ស័យនៃបញ្ញាទៅក្នុងអនាគតជាតិ ដែលនឹងអាចក្លាយជាបុគ្គលទាំងបីពួកខាងលើ ណាមួយមិនខាន។ បុគ្គលទី៤នេះ ប្រៀបប្រដូចទៅនឹងផ្កាឈូកដែលទើបតែដុះពន្លកចេញពីភក់ ដែលត្រូវប្រឈមមុខនឹងអន្តរាយគ្រប់ជំពូក មានក្លាយជាចំណីរបស់ត្រី ឬអណ្តើកជាដើម។
ចំពោះការបានសម្រេចនូវមគ្គផលៈ
បុគ្គលទី១ គ្រាន់តែស្តាប់ធម្មទេសនាមួយគាថាដ៏ខ្លី ក៏បានសម្រេចមគ្គផលភ្លាមៗ។
បុគ្គលទី២ បានស្តាប់មួយគាថាខ្លីហើយស្តាប់សេចក្តីអធិប្បាយតទៅទៀត ទើបបានសម្រេចមគ្គផល។
បុគ្គលទី៣ ត្រូវការស្តាប់ សិក្សារៀនសូត្រ និងព្យាយាមមាំក្នុងការធ្វើសមាធិ វិបស្សនា នឹងអាចសម្រេច មគ្គផលបានក្នុងរយៈពេលពី ៧ថ្ងៃទៅ ៦០ឆ្នាំ។
បុគ្គលទី៤ មិនអាចសម្រេចមគ្គផលបានក្នុងជាតិនេះទេ បើគេធ្វើសេចក្តីព្យាយាមមាំក្នុងការប្រតិបត្តិធម៌ គេនឹងអាចបានកើតជាមនុស្ស ឬទេវតា ក្នុងជាតិខាងមុខ។
ចុះយើងសព្វថ្ងៃនេះ គិតថាស្ថិតក្នុងបុគ្គលពួកទីប៉ុន្មានដែរ?
Monday, October 8, 2018
បុគ្គល ៤ យ៉ាងក្នុងការសម្រចធម៌
Labels:
មេរៀនជីវិត & ធម្ម
Starting from a curiosity and sharing to friends as well as everyone, I need a network that allows me to upload files such as videos, articles and pictures.
More importantly, I created this blog to promote the humanitarian activities in society that my team and I have helped the community.
Blogger has helped me a lot in promoting my organization.
Subscribe to:
Post Comments (Atom)
កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម
-
All these are original photo frames with Khmer design. It is the best choice for you to use photo stamping at home.
-
គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា និងជនអនាថាឆ្នាំ ២០១៩ - ២០២៤ ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា ...
-
គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា និងជនអនាថាឆ្នាំ ២០១៩ - ២០២៤ ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា ...
-
ភ្លេងខ្មែរវប្បធម៌ខ្មែរកេរ្ដិ៍មរតកដូនតា ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៍ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គា...
No comments:
Post a Comment