Wednesday, May 1, 2019

បណ្ណាល័យសហគមន៍

គម្រោងសាងសង់បណ្ណាល័យសហគមន៍

ពិតណាស់ នៅក្នុងពិភពលោកនេះ មានការរីកចំរើនលូតលាស មានការអភិវឌ្ឍន៍ល្អទៅបាន ទាមទា​​មានធនធានមនុស្សច្រើន។ មនុស្សនោះទៀតសោត ត្រូវមានចំណេះដឹង​ទូលំទូលាយ។

បណ្ដាលប្រទេសជឿនលឿន ក្នុងយុគសម័យនេះ ដូចជាប្រទេសមហាអំណាច ក៏ដូចជាប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អាលឺម៉ង់ ស្វីស អង់គ្លេស អូស្ត្រាលី សឹង្ហបុរី ជប៉ុន ជាដើម ប្រទេសទាំងអស់នោះ សំបូណ៌ទៅដោយមនុស្សមានចំណេះដឹង ចំណេះ ជំនាញជ្រៅជ្រះ។ អ្វីដែលសខាន់នោះ ពួកគេបានបណ្ដុះធនធានមនុស្ស អោយស្រឡាញ់នការសិក្សារៀនសូត្រ បណ្ដុះអោយកូនក្មេងចូលចិត្តអានសៀវភៅ ស្រឡាញ់សិក្សាស្រាវជ្រាវ​នូវអ្វីដែលពួកគេចង់ដឹង។ ល។

ព្រោះហេតុនេះហើយ ដោយយល់ឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយកំពុងអភិវឌ្ឍន៍ ជាប្រទេសមួយក្រីក្រ។ ចំណែការអប់រំក៏នៅមានកំរិត ការគិតក៏នៅខ្លី អ្វីៗមកពីការធនធានមនុស្ស ជាពិសេសជាងនេះទៅទៀតនោះ គឹប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាចាស់ មិនថាក្មេង កូនគេកូនយើង ញាតិគេញាតិយើងនោះទេ ការអានសៀវភៅ​នៅមានកំរិត​ ឬមិនចូលចិត្តអានសៀវភៅតែម្ដង។

ហេតុនេះអង្គការយើងខ្ញុំ បង្កើតបណ្ណាល័យសហគន៍ នេះឡើងក្នុងគោលបំណង
១. ជាឃ្លាំងផ្ទុកនូវសៀវភៅគ្រប់ប្រភេទ
២. ជាកន្លែងសិក្សាស្រាវ​ជ្រាវហគមន៍
៣.​ បណ្ដុះកូនក្មេងអោយចេះស្រឡាញ់ និងអានសៀវភៅ
៤. រួមចំណែកលើកកម្ពស់ធនធានមនុស្ស
៥. លុបបំបាត់អនក្ខរជន (អវិជ្ជា)

បណ្ណាល័យសហគមន៍


សាងសងបណ្ណាល័យមួយទំហំ ៧ម X ១២ម












ដោយត្រូវចំណាយថវិកាអស់ចំនួន ៩៣,៩៥២ ដុល្លារសហរដ្ឋអាមេរិក (ប្រាំបួនម៉ឺនបីពាន់ប្រាំបួនរយហាសិបពីរដុល្លារ​ សហរដ្ឋអាមេរិក)




No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម