Wednesday, May 8, 2019

បច្ចេកទេសដាំដំណាំឪឡឹក

ការដាំដុះ
 ក. ប្រភេទដីៈ 




យើងអាចដាំដុះបានលើប្រភេទដី ល្បាយខ្សាច់ ដីល្បាប់ និងតំបន់ដីក្រហម ដែលមាន pH ពី ៥ ទៅ ៦.៨ ។
ខ. ការរៀបចំដីៈ
ត្រូវភ្ជួរដី និង រាស់ដីឲ្យបាន ២ ទៅ ៣ ដង និងហាលដីឲ្យបានយូរ ដើម្បីបំបាតពពួកចង្រៃ មួយចំនួននៅក្មុងដី។
គ. ការរៀបចំដី និង កាប់រណ្តៅៈ
* ការឆូតរងទទឹងរង ប្រវែង ១២០ស.ម ទៅ ១៥០ស.ម បណ្តោយរងតាមដី
* ការកាប់រណ្តៅលើរងជំរៅ ៨ ទៅ ១០ ស.ម ចន្លោះពីគុម្ព១ទៅ១ មានប្រវែង ១២០ ស.ម។
* ក្នុង១ ហ.ត យើងឆូតរងបានចំនួន ៦០ ទៅ ៦៦ រង អាចដាំបានចំនួន ៤៨០០ ទៅ ៥២០០ គុម្ព ក្នុង ហិតា។
ឃ. របៀបដាំដុះ
* ការដាំគ្រប់ផ្ទាល់ និង ការបណ្តុះកូនមុនដាំ
* មុនធ្វើការដាំដុះត្រូវដាស់ដំណេកគ្រាប់ជាមិនសិន(ហាលថ្ងៃ ឬត្រាំទឹកក្តៅ មានកំដៅ ៣០ ទៅ ៣៥ អង្សាសេ។




  • ការជ្រុំជ្រូយដី
    • ត្រូវធ្វើឡើងក្រោយពេលដាំបានចំនួន ១៥ ទៅ ១៧ថ្ងៃបន្ទាប់ពីការដាំ កូនឪឡឹក ៦ ទៅ ៧ សន្លឹក (ស្លឹកពិត) ពេលនោះគេ កាត់សន្លឹកចោលចំនួន ៣ សន្លឹក ហើយកប់ទងទៅក្នុងដី បន្ទាប់មកជ្រុំដីពូនឡើងវិញ។
    • ការស្រោចទឹក និងភាគច្រើនគេដាំឪឡឹកយកសំណើមដី ៦០ % ទៅ ៧០%អាចធ្វើការដាំដុះបានហើយ។
    • តាមលក្ខណះបច្ចេកទេសពេលឪឡឹកចាប់ផ្តើមចេញផ្កា រហូតដល់មានផ្លែទំហំពី ៥ ទៅ ៦ ស.ម នៅពេលអង់តែនមួយគូរ អមទងនោះស្ងួត ១/៣ (មួយភាគបី)គេត្រូវបញ្ជូលទឹកម្តងទៀត ឲ្យសើមៗ។
  • ការប្រើនិងដាក់ជីបំប៉ន លើដំណាំឪឡឹក
    • លើកទី១ ត្រូវដាក់ជី អ៊ុយរ៉េ (Urea 46.0.0 ) មួយហិតា ៥០ គ.ក្រ ក្រោយដាំបានពី ៨ ទៅ ១០ថ្ងៃ ដោយលាយទឹកស្រោច ។
    • លើកទី ២ ត្រូវ ប្រើជីអ៊ុយរ៉េ  បូក ជី ១៥.១៥.១៥ ដាក់តាម គុម្ពនីមួយនៃដំណាំក្រោយដាំបានចំនួន ២០ ទៅ ២៥ ថ្ងៃ។
    • លើកទី៣ ត្រូវ ប្រើជីអ៊ុយរ៉េ  បូក ជី ១៥.១៥.១៥ ដាក់តាម គុម្ពនីមួយនៃដំណាំក្រោយដាំបានចំនួន ៤០ ទៅ ៤៥ ថ្ងៃ។
២. ជំងឺ និង សត្វល្អិត
ជំងឺ ដំណាំឪឡឹកមាន
  • ផ្សិតកើតលើកូនឪឡឹក
  • ផ្សិតកើតលើស្លឹកឪឡឹក
  • ជំងឺលឿងលើស្លឹក ឪឡឹក
  • ជំងឺផ្សិតលើផ្លែ ឪឡឹក
បើមានជំងឺទាំងអស់ខាងលើនេះ គួរ តែប្រើថ្នាំ ដូចខាងក្រោម៖
  • មុននឹងប្រើប្រាស់ថ្នាំនីមួយ ត្រូវតែមើល ការណែនាំ ដែលមាននៅសំបកថ្នាំជាមុនសិន ។
  • ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ណែនាទាំងកំរិតប្រើ។
  • ថ្នាំជំងឺគួរតែបាញ់នៅពេលព្រឹក ឬមេឃស្រទុំ។
  • សត្វល្អិតស៊ីបំផ្លាញដំណាំឪឡឹក
  • មានពពួក ចៃស 
  • ស្រឹងជញ្ជក់បណ្តូល ឪឡឹក
  • ទ្រីព
  • ស្រមោច ក្រហម លីងផ្លែ
  • ដង្កូវស៊ីស្លឹក
  • ថ្នាំជំងឺគួរតែបាញ់នៅពេលល្ងាច ក្នុងចន្លោះ ម៉ោង ៣:៣០ ឬ ម៉ោង៤:៣០
  • ។វិធីលាយថ្នាំ ត្រូវចាក់ទឹក មួយភាគបីនៃធុងជាមុនៗចាក់ទឹកថ្នាំចូល បន្ទាប់ចាំចាក់ទឹកថ្នាំបានលាយនោះចូល ហើយ ចុងក្រោយចាំចាក់ទឹកបំពេញឲ្យគ្រាប់។
(ការ ការពារអ្នកបាញ់ង្នាំត្រូវតែ មានមួកនិងមាស ត្រណប់ជើង កវែង និងអាវការពារឲ្យបានត្រឹមត្រូវ)

៣. ការប្រមូលផល ឪឡឹក 
ការប្រមូលផលឪឡឹកត្រូវយោល ទៅតាមប្រភេទនៃពូជនីមួយៗ
  • ពូជ ស្រាល ប្រមូលផលបាននៅអាយុ ៥៥ ទៅ ៦០ ថ្ងៃ បន្តាប់ពីដាំ
  • ពូជ កណ្តាល ប្រមូលផលបាននៅអាយុ ៦០ ទៅ ៧៥ ថ្ងៃ បន្តាប់ពីដាំ
  • ពូជ ធ្ងន់ ប្រមូលផលបាននៅអាយុ ៧៥ ទៅ ៨៥ ថ្ងៃ បន្តាប់ពីដាំ
(ចំណាំៈ    បើសិនឃើញប្រមោយវាស្វិត១/៣នៃប្រវែងសន្តង់វា គឺ យើងអាចប្រមូលផលបាន)
ប្រភពអត្ថបទៈ http://agritoday.com/techniques/article/2568.html

No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម