Wednesday, June 5, 2019

ស្រឡាញ់ត្រូវលះបង់​


ស្រឡាញ់ត្រូវលះបង់​ ត្រូវប្រកបដោយ​ មេត្តាករុណា​ ព្រមដោយបញ្ញា​ ទេីបនាំមកនូវសេចក្ដីសុខចំរេីន


ព្រហ្មវិហារធម៌ ៤ របស់​ឪពុក​ម្តាយ
-​ មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។
-​ ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេរូបឆាប់រួចចាកសេចក្តីទុក្ខនោះ។
-​ មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។
-​ ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣)

ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម +វិហារ+ ធម៌។ ពាក្យថា ព្រហ្ម មាន ន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត ។ វិហារ ប្រែថា ទីកន្លែងសម្រាប់នៅ ការនៅ ការនៅដោយសប្បាយ ការដើរកម្សាន្តសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។ វិហារធម៌ ប្រែថា ភាវៈឬធម៌ជាទី សម្រាកចិត្ត ឈាន សមាបត្តិ។ ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម, ធម៌ជាលំនៅនៃ ចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ (នេះបើតាមវចនានុក្រមខ្មែរ)

សរុបសេចក្តីមក ព្រហ្មវិហារធម៌ (The Four Immeasurables) ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។ ឪពុកម្តាយតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះ ដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្ត់ល់ជម្រកឱ្យ។ រីឯកូននេះ អាក្រក់ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកឡើយ។ ការគិតដូច្នេះសូម្បី តែមួយវិនាទី មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ។

No comments:

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម

កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម