Showing posts with label ភ្លេងប្រពៃណីខ្មែរ. Show all posts

Saturday, December 11, 2021
ក្រុមភ្លេងរតនៈបទុម ០៤ - EVOV ORG
Labels:
ភ្លេងប្រពៃណីខ្មែរ
Starting from a curiosity and sharing to friends as well as everyone, I need a network that allows me to upload files such as videos, articles and pictures.
More importantly, I created this blog to promote the humanitarian activities in society that my team and I have helped the community.
Blogger has helped me a lot in promoting my organization.
ក្រុមភ្លេងរតនៈបទុម ០២ - EVOV ORG

ក្រុមភ្លេងរតនៈបទុម ០១ - EVOV ORG

Sunday, July 22, 2012
ភ្លេងប្រពៃណីខ្មែរ
ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៍ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជាលក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មានសិល្បៈតូរ្យតន្ត្រីរបស់ខ្លួន ដែលបានថែរក្សាគង់វង្សស្ថិតស្ថេរចេកាលរហូតមកដល់បច្ចុប្បន្ន។
ឧបករណ៍
ភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លូនអាចឲ្យគេចងចាំតាមរយៈឧបករណ៍៤ប្រភេទដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត និងឧបករណ៍សម្រាប់ផ្លុំ ឧបករណ៍សម្រាប់វាយបង្កើតស្នូរ។ ឧបករណ៍ទាំងនោះមានដូចជា ស្គរ(ស្គរដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត (រនាតឯក រនាតធុង) ទ្រ (ទ្រសោ ទ្រឆេ) តាខេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង់តូច គងវង់ធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។

ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយៈឧបករណភ្លេងខ្មែរ ជាមួយនឹងឧបករណ៍ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជា ពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជុំបិណ្ឌ និងការសម្ដែងសិល្បៈសម័យជាដើម។ ភ្លេងខ្មែរមានច្រើប្រភេទទៅតាមវង់ភ្លេងនីមួយៗមានដូចជា៖
+ភ្លេងពិណពាទ្យ
គេហៅភ្លេងពិណពាទ្យ ព្រោះនៅក្នុងក្រុមភ្លេងនោះ កាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។ អ្នកខ្លះហៅភ្លេងនេះភ័ន្តច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ(ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំណើតពីប្រទេសឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។ លុះមកដល់ក្រោយមកខ្មែរក៏បានកែប្រែផ្លាស់ប្តូ និងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរ។ ខ្មែរនិយមប្រើប្រាស់ភ្លេងពិណ្យពាទ្យសម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសពបម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បៈដែលមានអាយុចំណាស់ដូចជា របាំបុរាណដែលជាវង់ភ្លេងដែលក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង(បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។

សព្វថ្ងៃមានពីរវង់ គឺវង់តូចមានប្រដាប់៥គ្រឿង វង់ធំមាន១០គ្រឿង នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានញឧបករណ៍ដូចជាប៉ី ឈឹង សម្ភោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។
+ភ្លេងខ្មែរ
គេចាត់ទុកភ្លេងខ្មែរ ជាភ្លេងមង្គល។ ដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរដូចជា ពិធីបញ្ជេញម្លប់កូនស្រី ពិធីមង្គលជាដើម។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើប្រភេទណាស់ដូចជា បទហែកូនកំលោះចូលរោង ហែកំណត់ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនក្រស្រីចេញផ្ទឹមចងដៃ បង្វិលពពិល។ បទភ្លេងខ្មែរមានទំនាក់ទំនងទៅនឹងរឿងភ្លេងខ្មែរ។ បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលលោងភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។

+ភ្លេងក្លងឆ្នាក់
ដើម្បីឲ្យបរិយាកាសស្រងេះស្រងោចលន្លងលង្លោច គេលេងវាក្នុងពិធីតម្កល់សព ហែសពបូជា។ អ្នកខ្លះហៅភ្លេងក្លងឆ្នាក់ តាមភាសាសៀមថា «ភ្លេងក្លងខែក» ដែលមានន័យថាភ្លេងស្គរជ្វា។ ពិធីបុណ្យសព ឬតម្កល់សព និងពិធីតង្ហែរសព ខ្មែរតែងតែប្រើភ្លេងខ្លងខែកដែលវង់ភ្លេងនេះមានឧបករណ៍មួយចំនួនដូចជា ស្រឡៃ ស្គរជ្វា ស្គរយោល និងគង។

+ភ្លេងមហោរី
ពាក្យមហោរី សម្គាល់ឈ្មោះភ្លេងផង សម្គាល់សភាពនៃវង់ភ្លេងផង។ បទភ្លេងមហោរីមានលក្ខណៈប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរីនិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែអាចប្រើកំដបរិយាកាសបានដែរ។ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី។ វង្សភ្លេងមហោរី មានឧបករណ៍មួយចំនួនដូចជាទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី២ ចាប៉ី ប៉ីអ ទ្រខ្សែដៀវ និងសាដៀវ។

+ភ្លេងព្រះរាជទ្រព្យ
វង្សភ្លេងមួយទៀតគឺវង្សភ្លេងព្រះរាជទ្រព្យ ដែលមានឧបករណ៍ដូចជា ខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដី និងស្គររមនា។

+ភ្លេងឆៃយ៉ាំ
ក្រៅពីនេះមានវង្សភ្លេងឆៃយ៉ាំដែលមាន គង កុងប៊ឹង ស្គរបួន និងឆាប។ ក្រៅពីនេះទៅទៀតមានវង្សភ្លេងយីកេដែលមានឧបករណ៍ ស្គរ ទ្រ និងខ្លុយ។ គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដរបុណ្យ កឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ ភ្លេងឆៃយុំាជាភ្លេងដែលរំភើបសប្បាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។ គេពុំទាន់ដឹងច្បាស់នៅឡើយទេអំពីប្រភពភ្លេងឆៃយុំានេះ។ ដោយចង្វាក់ភ្លេងមានលោតភ្ញាក់ៗ អ្នកខ្លះឲ្យយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអាប្រៀបបានទៅនឹងសត្វព្រៃពេលឃើញមនុស្ស។ អ្នកខ្លះទៀតយល់ថានៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួនតែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បង្កើតភ្លេងឆៃយ៉ាំនោះឡើងដើម្បីរំលឹកនូវជ័យជំនះនេះ។

+ភ្លេងគងស្គរ
អ្នកខ្លះហៅភ្លេងគងស្គរថា ភ្លេងទាំមួនឬភ្លេងកន្ត្រាំមួន។ ភ្លេងនេះមានសូរស័ព្ទគួរឲ្យស្រងេះស្រងោចណាស់ហេតុនេះហើយបានជាគេលេងភ្លេងនេះនៅពេលដែលមានមនុស្សស្លាប់ពេលធ្វើបុណ្យលើខ្មោច។ តាមការស្រាវជ្រាវរបស់សមាជិកក្រុមជំនុំទំនៀមទម្លាប់ថា ភ្លេងគងស្គរមានកំណើតឡើងក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។ កាលព្រះអង្គបានឡើងសោយរាជ្យសម្បតិ្តព្រអង្គតែងនឹកស្រណោះសំលេងសត្វគ្រប់បែបយ៉ាងលាយឡំជាមួយស្នូរខ្យល់ ភ្លៀង ផ្គរ រន្ទះដែលព្រះអង្គធ្លាប់បានស្តាប់ទាំងយប់ទាំងថ្ងៃ កាលព្រះអង្គនៅជាម្ចាស់ចម្ការត្រសក់ផ្អែម។ ដើម្បីតាងភ្លេងធម្មជាតិដ៏កំសត់បែបនេះ ព្រះអង្គទ្រង់ចាត់ឲ្យអ្នកប្រាជ្ញរាជបណ្ឌិតបង្កើតក្រុមភ្លេងគងស្គរនោះឡើង។

+ភ្លេងអារក្ខ
ជាភ្លេងដែលគេប្រគំឡើងក្នុងពិធីបញ្ជូលខ្មោច បិសាច អារក្ខ អ្នកតា។នៅពេលមានមនុស្សឈឺហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងឺ គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ជូលខ្មោចលៀងខ្មោច។ ក្រោយពីបានសាកសួរដឹងបុព្វហេតុដែលនាំឲ្យមានជំងឺគេអង្វរខ្មោចសុំឲ្យជាសះស្បើយ ហើយគេរៀបចំដង្វាយផ្សេងៗ ថ្វាយខ្មោចនេះទៅក្រៅពីលេងក្នុងពិធីបញ្ជូលនិងលៀងអារក្ខគេប្រើក្នុងពិធីឡើងអ្នកតាដែរ។

ដូចនេះក្នុងនាមយើងជាអ្នកសិក្សាជាកូនខ្មែរជំនាន់ក្រោយគួរតែរបន្តលើកស្ទួយជួយការពារមរតកសិល្បៈភ្លេងខ្មែរឲ្យបានគងវង្សស្ថិតស្ថេររៀងរហូតទៅ៕
Labels:
ភ្លេងប្រពៃណីខ្មែរ
Starting from a curiosity and sharing to friends as well as everyone, I need a network that allows me to upload files such as videos, articles and pictures.
More importantly, I created this blog to promote the humanitarian activities in society that my team and I have helped the community.
Blogger has helped me a lot in promoting my organization.
Subscribe to:
Posts (Atom)
កម្មវិធីចែកសម្ភារៈសិក្សា និងកម្មវិធីបើកគម្រោងសិប្បកម្ម
-
All these are original photo frames with Khmer design. It is the best choice for you to use photo stamping at home.
-
គម្រោងអង្គការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈក្មេងកំព្រា និងជនអនាថាឆ្នាំ ២០១៩ - ២០២៤ ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រា និងជនអនាថា ...

ភ្លេងខ្មែរវប្បធម៌ខ្មែរកេរ្ដិ៍មរតកដូនតា ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៍ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គា...