ហេតុនាំអោយកើតគម្រោងអាជីវសិប្បកម្មខ្នាតតូច
ដោយយល់ឃើញថា ការជួយសង្រ្គោះក្មេងកំព្រាក្រីក្រអោយរួចផុតពីភាពក្រីក្រកំសត់ទូគត៌
ក៏ដូចជា ភាពអវិជ្ជា (គ្មានចំណេះដឹង) ដោយអោយពួកគេរួចផុតពីភាពក្រីក្រ ព្រមទាំងមានចំណេះដឹងគ្រប់គ្រាន់តាម
រយៈការជួយផ្ទាល់ចំពោះក្មេងៗក្រីក្រទាំងនោះ។
ដោយយល់ឃើញថា ការជួយឧបត្ថម្ភផ្ទាល់មិនស្ថិតថេរយូរអង្វែងឡើយ
ហើយការជួយបែបនេះក៏ចំ
ណាយថវិកាអស់ច្រើន
កន្លងមកអង្គការយើងខ្ញុំបានអនុវត្តន៍ផែនការណ៍បែបនេះក៏ដូចជាជួយឧបត្ថម្ភសម្ភារៈ
សិក្សារៀនសូត្រមានៈ
សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប កាតាប ខោអាវ នឹងកង់ជាដើម ជាពិសេសឧបត្ថម្ភជា
ថវិកាក្នុងមួយនាក់ចំនួន
៣០,០០០ រៀនក្នុងមួយខែៗរយៈពេលមួយឆ្នាំ។
ដោយអង្គការយើងខ្ញុំ មានបទពិសោធន៍ក្នុងការជួយបែបនេះត្រូវទទួលបរាជ័យដោយសារចំណាយ
ថវិកាអស់ច្រើន ជាពិសេសឪពុកម្តាយរបស់ក្មេងក្រីក្រកំព្រាទាំងនោះ មិនយល់អំពីតម្លៃនៃការសិក្សារៀន
របស់កូន ហើយពួកគាត់ទាំងនោះថែមទាំងមិនជំរុញលើកទឹកចិត្តអោយកូនទៅចូលរៀនទេ មានតែជំរុញ
អោយកូនឈប់រៀន ឬផ្អាក់ការសិក្សារៀនសូត្រដើម្បីអោយកូនមកជួយរកកម្រៃជួយចិញ្ចឹមគ្រួសារទៅវិញ។
ពួកគាត់ទាំងនោះមិនសូវរវីរវល់ខ្វាយខ្វល់អំពីការសិក្សាររៀនសូត្ររបស់កូនពួកគាត់នោះទេ
គាត់គិតតែជីវៈ ភាពរស់នៅ ឬគិតតែលែងល្បែង ផឹងស៊ីអួរផ្នួរ ចំណាយពេលឥតប្រយោជន៍ទុកអោយកូនជាអ្នកចិញ្ចឹមគ្រួ
សារទៅវិញ នេះម្យ៉ាង។
ម្យ៉ាងទៀតពួកគាត់គិតថា ការសិក្សារៀនសូត្ររបស់កូនមិនបានដល់កោះត្រើយឡើយ
ពីព្រោះគាត់ ជាជនក្រីក្រគ្មានលទ្ធិភាពឧបត្ថម្ភអោយកូនរៀនសូត្រ ប្រសិនបើជាទុកអោយកូនមកជួយធ្វើការងារខ្លួនវិញ
ប្រសើរជាជាងទុកអោយកូនទៅរៀន។
អង្គការយើងខ្ញុំ ផ្តោតសំខាន់បំផុតទៅលើការកេងប្រវ័ញ្ចកម្លាំងពលកម្ម
ការរំលោភសិទ្ធិដោយខុស ច្បាប់មកលើកុមារគ្រប់រូបភាព និងការកាត់បន្ថយនៃការបោះបង់ចោលការសិក្សារបស់ក្មេងកំព្រាក្រីក្រ
និង ក្មេងអនាថា ជំរុញនឹងលើកទឹកចិត្តអោយកុមារកំព្រាក្រីក្របានចូលរៀនឡើងវិញ។ មានកុមារកំព្រាក្រីក្រខ្លះ
រស់នៅជាមួយម្តាយអត់ឪពុក ជាមួយឪពុកអត់ម្តាយ រស់នៅជាមួយតាយាយដែលអត់មានលទ្ធិភាពចិញ្ចឹម
នឹងរស់នៅជាមួយសាច់ញាតិ។
ទន្ទឹមនឹងនោះដែរ ដើម្បីអោយសកម្មភាពនេះជោគជ័យ យើងត្រូវផ្តោតសំខាន់ទៅលើឪពុកម្តាយ
ឬ អ្នកអាណាព្យាបាលជាចម្បង ពីព្រោះឪពុកម្តាយ នឹងអ្នកអាណាព្យាបាលនេះហើយជាចលករមួយដែលមាន
ឥទ្ធិពលខ្លាំងបំផុតក្នុងការជំរុញកុមារកំព្រាក្រីក្រដែលជាកូនរបស់ពួកគាត់នោះ អោយចូលរៀនបានដោយ
ងាយស្រួលនិងជាប់លាប់។
ជាការពិតណាស់ យើងជាគ្រួសារក្រីក្រ ជាស្រ្តីមេម៉ាយទីទាល់ក្រ ឬជាជនពិកាក្រីក្របើយើងចង់ធ្វើអ្វី
មួយអោយបានសម្រេចជោគជ័យដូចជាជនមានលទ្ធិភាពដ៏ទៃឯទៀតនោះ លុះត្រាតែយើងចងក្រងគ្នាជា បណ្តាញ
ជាសម្ព័ន្ធ ឬជាក្រុមមួយដ៏រឹងមាំជាមុនសិន។ បណ្តាញ សម័្ពន្ធ ឬក្រុមនោះ ត្រូវរួបរួមសាមគ្គីគ្នា
ជាកម្លាំងស្មារតីតែមួយត្រូវជួយដោះស្រាយគ្នារាល់ឧបសគ្គដែលកើតមានឡើង ជួយគ្នាទាំងកម្លាំងកាយ
ទាំង ថវិកា និងគំនិតប្រាជ្ញា បើនិយាយដោយរួមមានអ្វីគឺជួយហ្នឹង។
ដើម្បីអោយកុមារកំព្រាក្រីក្របានចូលរៀនដោយងាយស្រួលនោះ យើងត្រូវអប់រំបណ្តុះបណ្តាលឪពុក
ម្តាយ ឬអាណាព្យាបាលរបស់ពួកគេជាចំបាច់។ ធ្វើយ៉ាងណាពន្យល់ពួកគាត់អោយស្គាល់អំពីជីវិតពិតរបស់
មនុស្ស នឹងពន្យល់អោយយល់ច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិនៃការសិក្សារៀនសូត្ររបស់កូនពួក
គាត់។ ហើយជាពិសេសត្រូវបណ្តុះបណ្តាលផ្នែកគំនិតដល់ពួកគាត់អោយចេះកែច្នៃជីវៈភាពអោយល្អប្រសើរ
ឡើង។ ដើម្បីអោយពួកគាត់ទទួលបាននូវភាពចេះកែច្នៃជីវិតអោយល្អប្រសើរនោះ យើងត្រូវបង្កើតសិប្បកម្ម
ខ្នាត ឬសម្ព័ន្ធមូលនិធិពួកគាត់ដើម្បីពួកគាត់ (ដែលហៅថាសម្ព័ន្ធ មូលនិធិពលរដ្ឋខ្មែរ
ដើម្បីខ្មែរ) នឹងបើក វេទិកា ឬបើកសិក្ខាសាលាដើម្បីអប់រំបណ្តុះបណ្តាលពួកគាត់។
សិប្បកម្មខ្នាតតូចបង្កើតឡើងដើម្បីៈ
១- ជំរុញ នឹងលើកទឹកចិត្តគាត់
អោយពួកគាត់ជំរុញកូនចូលសាលារៀន
២- ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា
៣- ចង់ក្រងបណ្តាញពួកគាត់អោយមានភាពសាមគ្គី និងចេះជួយគ្នាទៅវិញទៅមក
៤- ដើម្បីជួយគ្រួសារក្រីក្រ ស្រ្តីមេម៉ាយក្រីក្រ
និងជនពិកា
៥-
បង្កើតមុខរបរជួនពួកគាត់
៦- បង្កើតការងារដល់សហគមន៍
៧- លើស្ទួយកំរិតជីវភាពពួកគាត់អោយបានល្អប្រសើរ
៨- ចូលរួមជួយកាត់បន្ថយភាពក្រីក្រីក្នុងសង្គមជាតិ
៩- ទប់ស្កាត់ការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋក្រីក្រ
១០- ផលប្រយោជន៍ដែលទទួលបានពីសិប្បកម្ម (គឺជាប្រាក់ចំណេញ) នោះ
គឺជាចំណែកផលលាភនៃពួកគាត់ទាំងអស់គ្នា ដើម្បីយកមកចិញ្ចឹមផ្គត់ផ្គង់ក្នុងគ្រួសារពួកគាត់,
និងជួយទ្រទ្រង់ដល់សិប្បកម្ម។
ល័ក្ខខ័ណ្ឌនៃការចូលជាសមាជិកអាជីវសិប្បកម្ម
១- ដាច់ខាតត្រូវតែជំរុញ និងលើកទឹកចិត្តកូនអោយចូលសាលារៀន
២- ជាគ្រួសារក្រីក្រពិតប្រាកដ
៣- ត្រូវបង់ប្រាក់ចំនួនចាប់ពី
៥,០០០ រៀលឡើងទៅ ដើម្បីចូលជាសមាជិក នៃគម្រោង សិប្បកម្ម ខ្នាតតូច (គ្រួសារក្រីក្រ ស្រ្តីមេម៉ាយ
និងជនពិកាខ្លួនឯង គឺជាម្ចាស់នៃអាជីវសិប្បកម្ម នេះ)
៤- ប្រវត្តិគ្រួសារចេះតស៊ូអត់ធ្មត់ (ប្រវត្តិគ្រួសារល្អ)
៥- មានទីលំនៅជាអចិន្រ្តៃនៅក្នុងភូមិឃុំ
៦- ជាអ្នកមានឆន្ទៈពិតប្រាកដក្នុងការរើបំរាស់ពីភាពក្រីក្រ
៧- ចេះគោរពស្រឡាញ់ យោគយល់ និងអត់អោនអោយគ្នាទៅវិញទៅមក
៨- មិនប្រកាន់ពូជសាសន៍
៩- បើមានសមាជិកមួយណារំលោភបំពានលើល័ក្ខខ័ណ្ឌខាងលើនេះ
គណៈកម្មការ នឹង អញ្ជើញ បុគ្គលនោះមកដើម្បីអប់រំណែនាំ ដល់ដំណាក់កាលចុងក្រោយ គឺបញ្ឈប់លែងទទួលស្គាល់ជា
សមាជិក។
រាល់កន្លះខែម្តង ត្រូវអប់រំពួកគាត់អោយយល់ដឹងពីៈ
Ø
ភាពជាមាតាបិតា ឬ អាណាព្យាបាល
Ø
អប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ, ការសម្របសម្រួល
និងការដោះ ស្រាយទំនាស់ក្នុងគ្រួសារ
Ø
ពន្យល់អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក
Ø
ពន្យល់អំពីគុណសម្បត្តិ នឹងគុណវិបត្តិនៃការសិក្សារបស់កូនពួកគាត់
(ជំរុញលើកទឹក
ចិត្ត)
ដំណាក់កាលទី១
អនុវត្តន៍គម្រោងនេះ ទៅលើក្រុមគ្រួសារចំនួន
១០ គ្រួសារ ដែលស្ថិតនៅក្នុងភូមិព្រះស្រែចិន្តា ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សិប្បកម្មដែលត្រូវធ្វើ
ល.រ
|
ផ្នែកបុរស
|
ធ្វើអំពី
|
ផ្នែកស្រ្តី
|
ធ្វើអំពី
|
១
|
ធ្វើតុ ទូ កៅអី ប៉ាវអី
|
- ផ្តៅ
- ឬស្សី
- ឈើ
|
-តម្បាញកន្ត្រក់គ្រប់ប្រភេទ
-វត្ថុអនុស្សាវរីយ៍
-និងគ្រឿងប្រើប្រាស់ផ្សេងៗ
|
- ល្ពាក់
- វល្លិ៍
- កំផ្លោក
- ស្លឹកត្នោតជាដើម
|
ដំណាក់កាលទី២
ល.រ
|
សកម្មភាពដែលត្រូវធ្វើ
|
ចំនួនមនុស្ស
|
ប្រុស
|
ស្រី
|
១
|
បង្កើតវង្សភ្លេងខ្មែរ
|
មកពី ១០ គ្រួសារ ក្នុងសិប្បកម្ម
|
៤ នាក់
|
៣ នាក់
|
២
|
អប់រំ
|
គ្រួសារក្រីក្រក្នុងភូមិទាំងអស់
|
មិនកំណត់
|
មិនកំណត់
|
ដំណាក់កាលទី៣
បង្កើតបណ្ណាល័យសិក្សាសម្រាប់ភូមិ
គម្រោងថវិកាលំអិតក្នុងរយៈពេលមួយឆ្នាំ ផ្នែកសិប្បកម្ម
ល.រ
|
សកម្មភាព
|
ប្រភេទ
|
តម្លៃមួយឯកតា
|
រយៈពេល
|
ចំណាយសរុប
|
ផ្សេងៗ
|
១
|
រោងសិប្បកម្មធ្វើអំពីឈើប្រក់ស្លឹក
|
៨ម X ៦ម
|
២,៤៥០ ដុល្លារ
|
|||
២
|
ដើមទុនក្នុងការទិញវត្ថុធាតុដើម
|
សិប្បកម្ម
|
១,៥០០ ដុល្លារ
|
|||
៣
|
ជួលគ្រូបង្រៀន
|
សិប្បកម្ម
|
១២០ ដុល្លារ
|
៣ ខែ
|
៣៦០ ដុល្លារ
|
|
៤
|
ចំណាយផ្សេងៗ
|
៨០ ដុល្លារ
|
១២ ខែ
|
៩៦០ ដុល្លារ
|
||
៥
|
ចំណាយសរុបទាំងអស់
|
៥,២៧០ ដុល្លារ
|
No comments:
Post a Comment