ថ្ងៃ១៥កើត ខែពិសាខ
គឺជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ
គឺវិសាខបូជា។
ប្រការដ៏សំខាន់មួយទៀត គឺអង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។
តើពិធីបុណ្យវិសាខបូជាមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់មនុស្សជាតិទូទៅ ទើបអង្គការសហប្រជាជាតិទទួលស្គាល់ជាទិវាបុណ្យរបស់ខ្លួន?
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ព្រះពុទ្ធនៃយើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។
ទ្រង់ប្រសូតិ
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា ។
ទ្រង់ត្រាស់ដឹង
ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
ទ្រង់បរិនិព្វាន
ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុង កុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។
ជាប្រពៃណីបុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។
ប្រវត្តិបុណ្យវិសាខបូជា
ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ៕
នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍នៅស្រុកសង្កែ ខេត្តបាត់ដំបង លោកធម្មបណ្ឌិត ហេង មណីចិន្ដា បង្ហាញអំពីចំណុចសំខាន់នៃបុណ្យវិសាខបូជា ថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាល ២៥៥៨ឆ្នាំមកហើយ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនាបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៖ «ជាអាយុរបស់ព្រះពុទ្ធសាសនា ពីព្រោះពុទ្ធសាសនាយើងរាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនានៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ...»។
អាស្រ័យហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ ទោះបីជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងខែចេត្រក្តី ប៉ុន្តែរហូតដល់ថ្ងៃ ១រោច ខែវិសាខ គឺ១ថ្ងៃក្រោយពិធីបុណ្យវិសាខបូជាទើបប្រតិទិនចន្ទគតិខ្មែរដែលគិតតាមដំណើរគោចរនៃព្រះចន្ទ ផ្លាស់ចូលពុទ្ធសករាជថ្មី។ ដូចជាក្នុងឆ្នាំនេះ ថ្ងៃសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមែ ត្រូវប៉ះចំថ្ងៃអង្គារ ១១រោច ខែចេត្រ ប៉ុន្តែគឺនៅក្នុងពុទ្ធសករាជ ២៥៥៨ ដដែល រហូតលុះត្រាដល់ថ្ងៃ ១៥កើត ខែវិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា ត្រូវនឹងថ្ងៃសៅរ៍ ទី២ ខែឧសភា។ ក្រោយពីទិវាពិធីបុណ្យដ៏សំខាន់នេះរួច ទើបពុទ្ធសករាជ ២៥៥៩ ឈានចូលមកដល់ដោយបរិបូណ៌ នៅថ្ងៃ ១រោច ខែពិសាខ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានសរសេរកត់ត្រាថា ទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់តាំងពីបូរាណយូរអង្វែងមកហើយក្ដី អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការចាប់ផ្ដើមប្រារព្ធពិធីបុណ្យដ៏សំខាន់បំផុតមួយនេះ ឲ្យបានច្បាស់លាស់ឡើយ។ ប៉ុន្តែក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ អង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់បុណ្យវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ដែលហៅថា «យូអ៊ិន-វិសាខ (UN-Visak)» ឬ «វិសាខបូជានៃអង្គការសហប្រជាជាតិ» ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជា ផងដែរ នាសម័យប្រជុំក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិ ក្នុងប្រទេសសិរីលង្កា នាខែវិច្ឆិកា ឆ្នាំ១៩៩៨។
ចាប់តាំងពីអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិក្នុងឆ្នាំ១៩៩៩ មក ប្រទេសដែលគោរពព្រះពុទ្ធសាសនានៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដែលមានឈ្មោះថា «យូអ៊ិន-វិសាខ ឬ វិសាខបូជា នៃអង្គការសហប្រជាជាតិ» ដោយមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិប្រចាំឆ្នាំនៅរៀងរាល់វិសាខបូជាម្តងៗ។
ក្នុងឆ្នាំ២០១៥ នេះ ប្រទេសថៃ នឹងទទួលបន្ទុកជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិលើកទី១២ របស់ក្រុមប្រឹក្សាពុទ្ធសាសនា ស្តីអំពីទិវាបុណ្យ «យូអ៊ិន-វិសាខ» ពុទ្ធសករាជ ២៥៥៨ ក្រោមប្រធានបទចម្បង «ព្រះពុទ្ធសាសនា និងវិបត្តិពិភពលោក»។ ក្នុងឱកាសនោះ អ្នកចូលរួមជាច្រើនមកពីប្រទេសនានាលើសកលលោក នឹងពិភាក្សាគ្នាអំពីប្រធានបទតូចៗមួយចំនួន រួមមាន៖ «ការឆ្លើយតបរបស់ពុទ្ធសាសនិកចំពោះទំនាស់សង្គម បញ្ហាបរិស្ថាន និងវិបត្តិផ្នែកអប់រំសិក្សាធិការ» ជាដើម។
កត្តាទាំងនេះបង្ហាញអំពីគោលដៅ និងតួនាទីដ៏សំខាន់នៃពុទ្ធសាសនា ក្នុងការដោះស្រាយវិបត្តិសង្គម ដែលអង្គការសហប្រជាជាតិបានសម្រេចដាក់បញ្ចូលវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ជាការរំលឹកដល់ការលះបង់ដ៏ខ្ពង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធសមណគោតម ក្នុងការស្វែងរកមាគ៌ារំដោះទុក្ខ និងផ្សព្វផ្សាយនូវមាគ៌ាដ៏ប្រសើរគ្មានពីរនេះដល់មនុស្សលោក ប្រកបដោយក្តីមេត្តាករុណាដ៏បរិសុទ្ធឥតព្រំដែន។
នេះគឺជាការអធិប្បាយរបស់លោកធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង៖ «ព្រោះគេឃើញនូវគុណប្រយោជន៍របស់ព្រះពុទ្ធសាសនា ទី១ ជាសាសនាដែលមានចំណាស់យូរ ២៥៦០ឆ្នាំទៅហើយ...។ ទី២ ជាសាសនាមានគោលការណ៍សន្តិភាព មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣ ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយមានប្រជាជនដល់ទៅជាង ៥០០លាននាក់នាបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា...។ កត្តាទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបានលើកតម្លៃព្រះពុទ្ធសាសនាថា បានចូលរួមចំណែកដ៏ក្រាស់ក្រែលធំធេងណាស់ក្នុងសន្តិភាពពិភពលោក និងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់...»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក្នុងសារស្តីពីទិវាវិសាខបូជា ឆ្នាំ២០១៤ ថ្លែងថា៖ «នាឱកាសបុណ្យវិសាខបូជាដែលជាការឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធ [សមណគោតម] ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន អង្គការសហប្រជាជាតិសូមចូលរួមជាមួយនឹងប្រជាពលរដ្ឋរាប់លាននាក់ ទាំងពុទ្ធសាសនិក និងមិនមែនជាពុទ្ធសាសនិក ក្នុងការរំលឹក និងឆ្លុះបញ្ចាំងនូវដំណើរជីវិត និងការបង្ហាត់បង្រៀនរបស់ព្រះអង្គ។ សាររបស់ព្រះពុទ្ធអំពីសន្តិភាព ក្តីមេត្តាករុណាអាណិតអាសូរ និងសេចក្ដីស្រឡាញ់ [ដ៏បរិសុទ្ធ] របស់ព្រះអង្គចំពោះសព្វសត្វមានជីវិតទាំងឡាយទាំងពួង បានបង្ហាញប្រាប់ឱ្យយើងទាំងអស់គ្នាបើកបេះដូង ហើយស្រវាឱប [ជួយ] សមាជិកក្រុមគ្រួសារមនុស្សជាតិនៃយើង ជាពិសេសអ្នកទាំងឡាយណាដែលកំពុងត្រូវការ [កំពុងជួបការលំបាក]»។
ក្នុងសេចក្ដីថ្លែងសារនោះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា៖ «ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធដែលត្រូវគ្រប់សម័យកាលនេះ នឹងជួយលើកទឹកចិត្តយើងឱ្យខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗជាច្រើន ដែលពិភពលោកកំពុងប្រឈមមុខលើវិស័យសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍ និងការគាំពារបរិស្ថាន។ យើងត្រូវតែលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតគូរពិចារណា និងធ្វើសកម្មភាពក្នុងនាមជាសមាជិកនៃសហគមន៍ពិភពលោកតែមួយ។
សម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្ដីពី «ទិវា យូអ៊ិន-វិសាខ» ឬ «បុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ» នេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០០៤ នៅក្នុងប្រទេសថៃ។ តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែច្រើនតែធ្វើមុនថ្ងៃ ១៥កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះ ជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម បានស្ម័គ្រទទួលនាទីរៀបចំសន្និសីទស្ដីពី «ទិវា យូអ៊ិន-វិសាខ» នេះ ពីរដងរួចមកហើយដែរ គឺកាលពីឆ្នាំ២០១៣ និងឆ្នាំ២០០៨។
ចំពោះការប្រារព្ធពិធីបុណ្យវិសាខបូជាតាមប្រពៃណីប្រជាពលរដ្ឋពុទ្ធបរិស័ទនៅតាមប្រទេសគោរពពុទ្ធសាសនាវិញ តើប្រព្រឹត្តទៅដូចម្ដេចដែរ?
ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ អតីតរាជធានី ឧត្តុង្គ ដូចកាលពីឆ្នាំកន្លងមកនេះដែរបន្ទាប់ពី ព្រះចង្កូមកែវ ត្រូវបានដងែ្អ ទៅតម្កល់ នៅលើ ព្រះសក្យមុនីចេតិយ ដែលទើបនឹងសាងសង់រួច តាមព្រះរាជតម្រិះរបស់ ព្រះបាទ នរោត្ដម សីហនុមក។ ពិធីបុណ្យវិសាខបូជាឆ្នាំនេះនឹងមានប្រារព្ឋពិធីរាប់បាត្រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ សមេ្តចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃនិងពុទ្ឋបរិស័ទនៅ ព្រឹក ថៃ្ងទី១៥កើត ត្រូវនឹងថៃ្ងទី៣ ខែឧសភា ហើយនៅពេលល្ងាច នឹងមានការធ្វើពិធីក្រុងពាលី និងពិធីផេ្សងៗទៀតតាមបែបព្រះពុទ្ឋសាសនា ចំណែកព្រឹកថៃ្ងទី1រោច ខែពិសាខដដែលពិធីបុណ្យនេះ ត្រូវបាន គណៈកម្មាធិការរៀបចំ បុណ្យជាតិ និងអន្តរជាតិប្រគល់ទៅឲ្យ អាជ្ញាធរខេត្តរៀបចំបន្តទៀត ដោយប្រគេនចង្អាន់ដល់ព្រះសង្ឃ ឬធ្វើពិធីរាប់បាត្រក៏បានតាម ការរៀបចំ របស់គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិរបស់ខេត្ត លោកជា គាន បានបន្តថា ព្រះសង្ឃ ចំនួន៣០០អង្គ ដែល និមន្តទៅពីភ្នំពេញ និងពីបណ្តាវត្តនានា ជុំវិញ ភ្នំព្រះរាជទ្រព្យ នឹងនិមន្តចូលរួមក្នុង ពិធីបុណ្យនេះនៅ ព្រឹកថៃ្ងទី១៥កើត ដើម្បីធ្វើពិធី រាប់បាត្រ។ គួរបញ្ជាក់ដែរថាកាលពីបណ្តាឆ្នាំកន្លងទៅ ក្នុងពិធីបុណ្យវិសាខបូជា តែងតែធ្វើពិធីរាប់បាត្រ និងអញ្ជើញ ថ្នាក់ដឹកនាំចូលរួមនៅ ព្រឹកថៃ្ងទី១រោច ខែពិសាខ ប៉ុនែ្តសម្រាប់ ពិធីបុណ្យឆ្នាំនេះគឺធ្វើខុស ពីរៀងរាល់ឆ្នាំដើម្បីឲ្យ មន្រ្តីរាជការ និងពុទ្ឋបរិស័ទមាន ឱកាសចូលរួម បានច្រើនកុះករ ទាក់ទងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះលោកជា គានបានឲ្យដឹងថា បើ តាម លោកឧកញ៉ាចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានណែនាំឲ្យលោកមិន ឃិនអគ្គលេខាធិការនៃគណៈ កម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិឲ្យអញ្ជើញ សមេ្តចប្រមុខរដ្ឋស្តីទីគឺ សមេ្តច ជាស៊ីម ប៉ុនែ្តមិនដឹងថាសមេ្តច មានលទ្ឋភាពពេលវេលាអញ្ជើញចូលរួម ប$ក៏សមេ្តចបញ្ជូនតំណាងរបស់សមេ្តចមកចូលរួមទេ ព្រោះគណៈកម្មាធិការបុណ្យមិនទាន់បានទទួលពត៌មានជាក់លាក់នៅ ឡើយទេ។ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ គឺជាបូជនីយដ្ឋានមួយដ៏សមរម្យដែល ព្រះករុណាសមេ្តចព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហ ឬទ័យយកទីនោះកសាង ព្រះសក្យមុនីចេតិយ ដើម្បីតម្កល់ព្រះសារីរិកធាតុ ព្រះពុទ្ឋបរមគ្រូ សម្រាប់ការគោរពបូជារបស់ ពុទ្ឋបរិស័ទទាំងអស់ ព្រះចង្កូមកែវរ បស់ព្រះសម្មាសម្ពុធ ត្រូវបានដងែ្អទៅតម្កល់ ក្នុងព្រះសក្យមុនីចេតិយ នៅភ្នំអដ្ឋរស្សកាលពីថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០០២ ត្រូវនឹង ថៃ្ងទី១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ពុទ្ឋសករាជ២៥៤៦ ព្រះចង្កូមកែវត្រូវបានដងែ្អចេញពី ព្រះសក្យមុនីចេតិយចាស់ ដែលមានទីតាំង នៅមុខស្ថានីយរាជាយស្ម័យយាននា ក្រុង ភ្នំពេញសព្វថៃ្ងនេះ បន្ទាប់ពីប្រារព្ឋពិធីបុណ្យ៧ យប់ ៧ថៃ្ង រួចមក។ លោកជា គានបានបន្តថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីឧទ្ទិសចំពោះពេលវេលាសំខាន់ចំនួន៣ គឺនៅពេល ព្រះពុទ្ធទ្រង់ប្រសូត្រចាកឧទ្ធរមាតា ពេលព្រះពុទ្ធទ្រង់ បានសម្រេចនូវអរិយសច្ចៈ និងពេលទ្រង់ចូលព្រះបរិនិព្វាន អ្នកណាដែលបានចូលរួមក្នុងពិធីបុណ្យនេះ ហើយតាំងចិត្តអធិដ្ឋានរំលឹកដល់គុណព្រះពុទ្ធបរមគ្រូ អ្នកនោះឯង នឹងទទួលបានផល្លានិសង្សច្រើនណាស់។
No comments:
Post a Comment